​អាជ្ញាធរ​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ចោរលួច និង​ប្លន់​មក​ពិនិត្យមើល​ម៉ូតូ​ដែល​រិ​ប​អូស​បាន

​រាជធានី​ភ្នំពេញ​៖​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន បាត់​ម៉ូតូ​ឬ​ត្រូវ​ចោល​ប្លន់​ម៉ូតូ​ឲ្យ​មក​ពិនិត្យមើល​ម៉ូតូ​ដែល​កម្លាំង កងរាជអាវុធហត្ថ​រិ​ប​អូស​បាន​ពី​ជនសង្ស័យ​ជា​បន្តបន្ទាប់ ក្រោយ​ពេលដែល​កងកម្លាំង​បាន​បង្ក្រាប និង​ចាប់ខ្លួន​មេចោរ​ប្លន់ និង​ចោរលួច​ម៉ូតូ​។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានទទួល ជនសង្ស័យ​០១​នាក់​ឈ្មោះ សែន ចាន់​បុត្រ ហៅ ប៊​យ ពី​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​អំពើ​លួច ដោយ​គាស់​ទ្វាររបង​ផ្ទះ​ចូល​កាច់ក​ម៉ូតូ​មួយគ្រឿង​មក​នោះ សមត្ថកិច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​បន្ត​តាម​ចាប់​បក្សពួក ដែល​ជាប់​ពាក់ព័ន្ធ​លើ​ករណី​ខាងលើនេះ​០២​នាក់​បន្ថែមទៀត មានឈ្មោះ កោះ វិបុល ហៅ ឡូតូ និង ឈ្មោះ ហៀក ស៊ី​ថេត ហៅ ប្រុក ដែលជា​អ្នកទទួល​ទិញ​ម៉ូតូ​បានមកពី​អំពើ លួច និង​ប្លន់​គ្រប់​ប្រភេទ ។ 

​    ​តាម ចម្លើយសារភាព​របស់​ជនសង្ស័យ​ឈ្មោះ សែន ចាន់​បុត្រ ហៅ ប៊​យ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ខ្លួន និង​គូកន​០២​នាក់​ទៀត ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ មិន​ចាំ​ស្លាក​លេខ នៅ​ចំណុច​ម្តុំ​ចាក់សំរាម​ចាស់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រាកដ​មែន ដោយ​ពួកខ្លួន​បាន​ជិះ​ម៉ូតូ​នោះមក​លក់​ឲ្យ​ឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក ក្នុងតម្លៃ​៣៥០​ដុល្លារ​។ 

​    ​ចំណែក ជនសង្ស័យ​ឈ្មោះ ឡូតូ និង ឈ្មោះ ប្រុក បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ពួកខ្លួន​ពិតជា​បាន​ទិញ​ម៉ូតូ​មួយគ្រឿង​ពី​ឈ្មោះ ប៊​យ ពិតប្រាកដ​មែន ហើយ​ថែមទាំង​ដឹងថា​ម៉ូតូ​នោះ​គឺជា​ម៉ូតូ​ដែល​គេ​លួចបាន​ផងដែរ ម្យ៉ាងទៀត​កន្លងមក​ខ្លួន​បាន​ទិញ​ម៉ូតូ​គ្រប់​ម៉ាក គ្រប់​ប្រភេទ ទោះបី​ម៉ូតូ​នោះ​គ្មាន​ពន្ធ ឬ​ដឹងថា​ជា​ម៉ូតូ​ចោរ​ក៏ដោយ​។ 

​    ​ទន្ទឹមនឹងនេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​ម៉ូតូ​៧​គ្រឿង​ដែលជា ប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច ប្លន់ ផងដែរ រួមមាន​៖ ១ ម៉ាក​ហុងដា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ​, ២​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​, ៣ ម៉ាក​ឃ្លី​ក ពណ៌​ស​គ្មាន​ស្លាក​លេខ​, ៤ ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ស្លាក​លេខ តាកែវ 1D-8803, ៥ ម៉ាក​ឃ្លី​ក ពណ៌​ស ខ្មៅ គ្មាន​ស្លាក​លេខ​, ៦ ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1F-7878, ៧ ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​៕ 

​អាជ្ញាធរ​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ចោរលួច និង​ប្លន់​មក​ពិនិត្យមើល​ម៉ូតូ​ដែល​រិ​ប​អូស​បាន
​អាជ្ញាធរ​អំពាវនាវ​រក​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ចោរលួច និង​ប្លន់​មក​ពិនិត្យមើល​ម៉ូតូ​ដែល​រិ​ប​អូស​បាន