អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

Simon Mignolet អ្នកចាំទី​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool គឺជា​អ្នកចាំទី​តែ​ម្នាក់ ដែល​អាច​បិទ​គូ​ប្រកួត​មិន​ឲ្យ​​ស៊ុត​ចូល​សោះ (Clean Sheets) បាន​ច្រើន​ប្រកួត​ជាង​គេ​បំផុត​ ​ប្រចាំ​ឆ្នាំ​២០១៥ នៅ​ក្របខ័ណ្ឌ​ Premier League។

 

អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

 

​អ្នកចាំទី​ជម្រើស​ជាតិ​បែលហ្សិក​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ជា​ញឹកញាប់​ក៏​មាន​កំហុស​ឆ្គង​ច្រើន​ដែរ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ Liverpool ​ជា​ច្រើន​មិន​ដែល​គិត​ថា កីឡាករ​រូប​នេះ​ជា​អ្នកចាំទី​លំដាប់​ World Class នោះ​ទេ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ស្ថិតិ​វិញ​ ឃើញ​ថា​ Mignolet ​បាន​បិទ​ Clean Sheets ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥។

 

អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

 

បន្ទាប់​ពី​បិទ​ Sunderland ០​គ្រាប់ ជួយ​ឲ្យ​ Liverpool ឈ្នះ​ ១-០ ​កាល​ពី​យប់​មិញ​ទៀត​នេះ​ មាន​ន័យ​ថា Mignolet បាន​បិទ​ Clean Sheets ចំនួន​១៦​ប្រកួត​ហើយ​នៅ​ឆ្នាំ​២០១៥ ដោយ​​ធ្វើ​បាន​ល្អ​ជាង​អ្នកចាំទី​ Joe Hart ​របស់​ក្រុម​ Manchester City (១៥), David de Gea របស់​ក្រុម​ Manchester United (១២) និង​ Petr Cech ​របស់​កាំភ្លើង​ធំ Arsenal (១១)៕

 

-ចុចអាន៖ Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror