Pacquiao នឹង​ឡើង​វាយ Bradley នៅ​ខែ​មេសា

Pacquiao នឹង​ឡើង​វាយ Bradley នៅ​ខែ​មេសា

ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao នឹង​ត្រឡប់​មក​កាន់​សង្វៀន​សាជា​ថ្មី​នៅ​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ២០១៦ ដោយ​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​អាមេរិកាំង​ Timothy Bradley ក្នុង​ទឹកដី​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

 

Pacquiao នឹង​ឡើង​វាយ Bradley នៅ​ខែ​មេសា

 

បើ​រាប់​ទាំង​ការ​ប្រកួត​លើក​នេះ​ Pacquiao ត្រូវ​ប៉ះ Bradley ជា​លើកទី៣​ហើយ ​ក្នុង​នោះ២ ប្រកួត​កន្លង​មក ​​ចាញ់​មួយ និង​ឈ្នះ​មួយ។ កាល​ពី​ពេល​កន្លង​ទៅ​អ្នក​ប្រដាល់​វ័យ៣៧​ឆ្នាំ​ធ្លាប់​ប្រកាស​ថា​ខ្លួន​នឹង​ឡើងវាយ​១ប្រកួត​ទៀត ​រួច​នឹង​លា​ឈប់​ពី​កីឡាករ​ប្រដាល់​ដើម្បី​ផ្ដោត​លើ​ការងារ​នយោបាយ តែ​គេ​នៅ​មិន ទាន់​ដឹង​នោះ​ទេ​ថា Bradley ជា​គូ​ប្រកួត​ចុងក្រោយ​របស់ Pacquiao ឬ​យ៉ាងណា។

 

អំឡុង​ខែ​តុលា Pacquiao បាន​និយាយ​ថា​ខ្លួន​​ត្រូវ​ស្វែង​រក​អាសនៈ​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៦។ អ្នកប្រដាល់​ដែល​​ផ្ដួល​គូប្រកួត​សន្លប់​៣៨ដង បាន​សម្រាក​មួយ​រយៈ​ចាប់​តាំង​ពី​បរាជ័យ​ទល់​នឹង Floyd Mayweather កាល​ពី​ខែ​ឧសភា​មក​ដោយសារ​ការ​វះកាត់​របួស​ស្មា។

 

Bradley បច្ចុប្បន្ន​កាន់​កំណត់ត្រា​ឈ្នះ​៣៣ ស្មើ១ និង​ចាញ់​១ ​ដោយ​​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ១៣ដង។ ប្រកួត​ចុងក្រោយ​គឺ​យក​ឈ្នះ Brandon Rios ត្រឹម​៩​ទឹក​កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា។ ដោយ​ឡែក Pacquiao វិញ​ធ្លាប់​ឈ្នះ​៥៧ដង ចាញ់៦ និង​ស្មើ​២ដង ហើយ​ការ​ប្រកួត​ចុងក្រោយ​បំផុត​របស់​គេ​គឺ​ចាញ់ អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather យ៉ាង​ចម្រូងចម្រាស​៕

 

ចុចអាន៖ Pacquiao៖ “ខ្ញុំ​ចង់​​ប្រកួត​ជាមួយ​ Floyd ម្ដង​ទៀត​មុន​ចូល​និវត្តន៍”

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ channelnewsasia