រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញ​ថា ​ចក្រវាល​មាន​សភាព​ដូច​ម្ដេច​

រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញ​ថា ​ចក្រវាល​មាន​សភាព​ដូច​ម្ដេច​

ចក្រវាល​ពិត​ជា​ធំ​ល្វឹង​ល្វើយ​ណាស់​ ហើយ​ប្រសិន​បើ​ផ្ដិត​យក​រូបភាព​វា​ទាំង​មូល​យក​មក​បង្ហាញ​នោះ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។

 

ប៉ុន្តែ​​​លោក​ Pablo Carlos Budassi តន្ត្រីករ​មួយ​រូប​អាច​​បង្កើត​រូប​ភាព​ចក្រវាល​ទាំង​មូល​បាន​ ដោយ​រួម​បញ្ចូល​គ្នា​រវាង ​ផែន​ទី​រង្វាស់​ចំនួន​ ​​ចក្រវាល​របស់​សកលវិទ្យាល័យ​ Princeton រួម​ជា​មួយ​នឹង​រូបភាព​ដែល​បាន​មក​ពី​អង្គការ​ណាសា។

 

រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញ​ថា ​ចក្រវាល​មាន​សភាព​ដូច​ម្ដេច​

 

តាម​រយៈ​រូបភាព​គេ​ឃើញ​ថា ​ព្រះ​អាទិត្យ​​ និង​ប្រព័ន្ធ​សូឡា​​គឺ​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​រូបភាព​ ព័ទ្ធ​ជុំ​វិញ​ដោយ​កាឡាក់ស៊ី​​ Milky Way, រង្វង់​​ Perseus Arm នៃ​កាឡាក់​ស៊ី​ Milky Way, រង្វង់​នៃ​កាឡាក់ស៊ី​​ Andromeda និង​ កាឡាក់ស៊ី​ជា​ច្រើន​ទៀត​ ដែល​មិន​អាច​រៀប​រាប់​អស់បាន។

 

ការ​ធ្វើ​រង្វាស់​ចំនួន​ ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ទំហំ​ ​និង​ចម្ងាយ​បាន​ ​ហេតុ​នេះ​ហើយ​ទើប​គេ​អាច​បញ្ចូល​រូបភាព​ចក្រវាល​ទាំង​មូល​ចូល​ទៅ​ក្នុង​រូប​ភាព​​មាន​រាង​ជា​រង្វង់​មួយ​បាន៕

 

ចុច​អាន៖ អង្គការ​ណាសា​បង្ហាញ​វីដេអូ​ដុំ​ភ្លើង​ចម្លែក​​​មួយ​ដុំ​​​ហោះ​ចេញ​ពី​ផែនដី​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ TechInsider​​​​​​​​​​​