និស្សិតស្រីម្នាក់ ត្រូវគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសាឈរជិត និស្សិតប្រុសម្នាក់ ដែលមិនមែនជាប្តីនាង!

ឥណ្ឌូនេស៊ី៖ នារីវ័យក្មេងម្នាក់ ត្រូវបានគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសារតែនាង ឈរក្បែរកៀកកិតនឹងបុរសម្នាក់ ដែលមិនមែនជាប្តីរបស់នាង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវិហារឥស្លាម Baiturrahumim ក្នុងទីក្រុង Banda Aceh នៃប្រទេសឥណ្ឌូនេស៊ី។ នារីវ័យក្មេងម្នាក់ ដែលត្រូវគេដាក់ទណ្ឌកម្ម ដោយវាយនឹងរំពាត់យ៉ាងដំណំ មានឈ្មោះ Nur Elita អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ បានជាប់ពាក់ព័ន្ធ ថាបានឈរជិតកៀកកិត ខ្លាំងពេក ជាមួយនឹងបុរសម្នាក់ ត្រូវជាសិស្សរៀនសាលាជាមួយគ្នា។

និស្សិតស្រីម្នាក់ ត្រូវគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសាឈរជិត និស្សិតប្រុសម្នាក់ ដែលមិនមែនជាប្តីនាង!
និស្សិតស្រីម្នាក់ ត្រូវគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសាឈរជិត និស្សិតប្រុសម្នាក់ ដែលមិនមែនជាប្តីនាង!
Elita ពេលកំពុងទទួលរង ទារុណកម្មដោយ ការវាយនឹងរំពាត់

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នាង Elita ត្រូវបានគេនាំយកទៅដាក់ទណ្ឌកម្មលើឆាកនៃពិធីមួយ ដែលមានមហាជនចោមរោមមើល និងស្រែកហ៊ោកញ្រ្ចៀវ ខណ:ដែលនាង ត្រូវបានគេបង្ខំឲ្យលុតជង្គង់ចុះ ដើម្បីឲ្យបុរសបិទមុខម្នាក់ ដែលកាន់រំពាត់ វាយនាងដោយគ្មានបន្ធូរដៃអ្វីបន្តិចឡើយ។ លទ្ធផលចុងក្រោយ បានធ្វើឲ្យនាងដេកដួលទាំងក្តីឈឺចាប់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ក្រោយពេលទទួលរងទណ្ឌកម្ម ធ្ងន់ធ្ងរនេះរួចមក។

យ៉ាងណាមិញ និស្សិតប្រុសម្នាក់ ឈ្មោះ Wahyudi Saputra អាយុ២៣ឆ្នាំ ដែល Elita បានមកឈរកៀកក្បែរនោះ ក៏ត្រូវបានគេចាប់ យកមកដាក់ទណ្ឌកម្ម ដោយវាយនឹងរំពាត់ បន្តបន្ទាប់គ្នាផងដែរ។

លោក Zainal Arifin ចៅហ្វាយក្រុងរងទីក្រុង Banda Aceh និងជាអ្នកនៅក្នុងពិធីមួយនេះដែរ បានលើកឡើងថា “ការដាក់ទណ្ឌកម្មទាំងនេះ គឺមិនមែនគ្រាន់តែបង្ហាញ ឲ្យមហាជនបានឃើញនោះទេ តែវាគឺជាការព្រមានមួយ សម្រាប់ធ្វើជាមេរៀនដល់អ្នករាល់គ្នា ដើម្បីជៀសវាងនូវអាកប្បកិរិយាទាំងឡាយណា ដែលបំពានដល់ច្បាប់ និងប្រពៃណីរបស់ប្រទេសយើង”។

គូសបញ្ជាក់ផងដែរថា ច្បាប់ Sharia នៃប្រទេសឥណ្ឌូនេស៊ី បានចែងមកថា បុរស និងនារីណា ដែលមិនបានរៀបការ ឬក៏មិនជាប់ពាក់ព័ន្ធ ខ្សែស្រឡាយជាមួយគ្នា គឺមិនត្រូវបានអនុញ្ញាត ឲ្យនៅជិតកៀកកើយគ្នា ពេកនោះឡើយ៕

និស្សិតស្រីម្នាក់ ត្រូវគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសាឈរជិត និស្សិតប្រុសម្នាក់ ដែលមិនមែនជាប្តីនាង!
និស្សិតស្រីម្នាក់ ត្រូវគេដាក់ទណ្ឌកម្ម វាយនឹងរំពាត់យ៉ាងដំណំ ដោយសាឈរជិត និស្សិតប្រុសម្នាក់ ដែលមិនមែនជាប្តីនាង!
Elita ដេកដួលនៅលើឆាក ក្រោយពីទ្រាំទ្រ នឹងការវាយដំ មិនបាន

​ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត