ធ្វើ​ម៉េច​សម្គាល់​ដឹងថា​កូនតូច​អ្នក​មាន​បញ្ហា​ស្តាប់​មិនឮ​ទៅ​?

ធ្វើ​ម៉េច​សម្គាល់​ដឹងថា​កូនតូច​អ្នក​មាន​បញ្ហា​ស្តាប់​មិនឮ​ទៅ​?

​ការ​ស្តាប់​មិនលឺ​សម្លេង​បង្កឡើង​ដោយ​កត្តា​ច្រើនណាស់​។ ទារក​ខ្លះ​កើត​មក​គឺ​មាន​បញ្ហា​នេះ​តែម្តង ហើយ​ខ្លះ​ទៀត​បែរ​ជា​បង្កឡើង​ដោយ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ ឬ​មាន​ការបង្ក​រោគ​។

​ការ​ស្តាប់​មិនឮ​កើតឡើង​នៅពេលដែល​មាន​បញ្ហា ឬ​ខូចខាត​ទៅលើ​ផ្នែក​ណាមួយ ឬ​ច្រើន​របស់​ត្រចៀក​។ ការស្ទះ ឬ​បញ្ហា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ត្រចៀក​ផ្នែក​ខាងក្រោម ឬ​កណ្តាល​រួមមាន ប្រហោង​ត្រចៀក ក្រដាស់​ត្រចៀក ដែល​វា​សុទ្ធសឹងតែ​ធ្វើឱ្យ​កម្រិត​នៃ​ការទទួលបាន​សម្លេង​ឮ​នោះ​ថយចុះ និង​ស្តាប់​លែង​ឮ​តែម្តង​។ រឿង​នេះ​អាច​កើតឡើង​ពី​កំណើត ឬ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ជីវិត​របស់​ក្មេង​។ ប៉ុន្តែ​វា​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់​បាន​។

ការស្លាប់​លែង​ឮ​សម្លេង​របស់​ក្មេង​អាចមាន​មួយ​ក្នុងចំណោម​ពីរ​នៃ​ការ​ស្តាប់​លែង​ឮ​សម្លេង​នោះ​គឺ Conductive និង Sensorineural Hearing Problems​។
​ចំពោះ​មូលហេតុ​ដែល​ចំបង​បំផុត​នៃ​ការស្លាប់​លែង​ឮ​របស់ Conductive Hearing Loss លើ​កុមារ​នោះ​គឺ​ការបង្ក​រោគ​ទៅលើ​ត្រចៀក​ផ្នែក​កណ្តាល ឬ​ហៅ​ថា​ជំងឺ​អំបៅអំបែក​។ នេះ​ដោយសារ​តែ​ជាតិ​ទឹក ឬ​ខ្ទុះ​ដែល​កើនឡើង​នៅ​ខាងក្រោយ​ក្រដាស់​ត្រចៀក បង្ក​ការលំបាក​ដល់​ការ​ស្តាប់ឮ​។

ការ​ស្តាប់​ឮ​នឹង​ត្រឡប់​មក​ធម្មតា​វិញ នៅពេល​ដែល​ជាតិ​ទឹក​នោះ​រលាយ​វិញ​អស់ (​អាច​ដោយ​ខ្លួនឯង ឬ​ការប្រើ​ថ្នាំ​)​។ ទាក់ទង​នឹង​អាចម៍​ត្រចៀក ឬ​ភាពកខ្វក់​ក្នុង​ត្រចៀក ឬ​ជាតិ​ទឹក​ដោយសារ​តែ​ជំងឺ​ផ្តាសាយ និង​អា​ឡែហ្ស៊ីក៏​បណ្តាលឱ្យមាន​បញ្ហា Conductive Hearing Loss បានដែរ​។

របៀប​ងាយៗ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​
សព្វថ្ងៃនេះ ទារក​ច្រើនតែ​ធ្វើ​ការពិនិត្យ​រក​មើល​បញ្ហា​ស្តាប់​មិន​ឮ​សម្លេង​មុនពេល​ចេញ​ពី​មន្ទីរពេទ្យ​។ ការពិនិត្យ​រក​បញ្ហា​ស្តាប់​មិន​ឮ​សម្លេង​គឺជា​រឿង​ធម្មតា ហើយក៏​អាច​ទទួលបាន​លទ្ធផល​ក្នុង​រយៈពេល​តែ ៥​នាទី​ដែរ​។ គេ​នឹង​ធ្វើ​ការពិនិត្យ​នេះ​នៅ​ពេល​ក្មេង​អាយុ​បាន​ពីរ​ថ្ងៃ​។ ការ​ដាក់​ឧបករណ៍​ជាប់​ត្រចៀក​ដ៏​តូច​មួយ (​ដូច​រូប​) ដែល​មាន​រំញោច​ពី​មេក្រូ នឹង​ពិនិត្យ​ដឹង​អំពី​ការឆ្លើយតប​នៃ​ត្រចៀក​ខាងក្នុង​ទៅ​នឹង​សម្លេង​បាន​។ បើសិនជា ក្មេង​មិន​អាច​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​នេះ មិនមែន​មានន័យថា គេ​មាន​បញ្ហា​ស្តាប់​មិនឮ​នោះទេ​។

រឿង​នេះ​ប្រហែលជា​មាន​ការស្ទះ​បណ្តោះអាសន្ន​ដូច​ជា ជាតិ​ទឹក​ដែល​នឹង​អាច​កើនឡើង​ក្នុងពេល​ណាមួយ​។ ការ​ធ្វើ​តេស្ត​នឹង​បន្ត​ធ្វើ​ម្តង​ទៀត​នៅ​រយៈពេល​មួយ​ខែ​ក្រោយ ហើយ​បើសិនជា​ក្មេង​នៅ​តែ​មិន​អាច​ឆ្លង​ផុត​ទៀត​នោះ ពួកគេ​នឹង​ត្រូវ​ធ្វើ​តេស្ត​មួយ​ទៀត​ឈ្មោះ​ថា Auditory Brainstem Response Test​។ នេះ​គឺជា​តេស្ត​មួយ​ប្រភេទ​ដែល​កំណត់​ទៅ​លើ​ការឆ្លើយតប​នៃ​ស្នូល​ខួរក្បាល​ទៅ​លើ​សម្លេង​។

សម្រាប់​គោលបំណង​នៃ​ការពិនិត្យ​ទារក គ្រាន់​តែ​សម្លេង​តែ​មួយ​ក៏​អាច​ប្រើ​ដើម្បី​ធ្វើ​តេស្ត​លើ​ការ​ស្តាប់​ឮ​របស់គេ​បានដែរ​។ សម្លេង​ដែល​គេ​ធ្វើ​ជា​ញឹកញាប់​នោះ​គឺ​សម្លេង “​ឃ្លិក​”​។ បើសិនជា​មាន​ការ​ឆ្លើយ​តប​ល្អ នោះ​ក្មេង​នឹង​អាច​ឆ្លងកាត់​ការពិនិត្យ​នេះហើយ​។ តេស្ត​នេះ​ជាធម្មតា​ត្រូវការ​ពេល​៥ ទៅ​១៥​នាទី​ទើប​បញ្ចប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។