​ការសិក្សា​៖ ស្លឹកម្រំ​អាចព្យាបាល​ជំងឺមហារី​កបាន​៥​ប្រភេទ​

​ការសិក្សា​៖ ស្លឹកម្រំ​អាចព្យាបាល​ជំងឺមហារី​កបាន​៥​ប្រភេទ​

​ការព្យាបាល​ជំងឺ​ដោយ​ប្រើ​ស្លឹក​ម្រុំ​គឺ​មាន​ការពេញនិយម​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា អាហ្វ្រិក ហ្វីលីពីន និង​ប្រទេស​ជាច្រើន​ទៀត ប៉ុន្តែ​រឿង​នេះ​មិនទាន់​ដឹង​ដល់​ប្រទេស​អាមេរិក​នៅ​ឡើយ​ទេ​។

​ដើម​ម្រំ​មាន​ប្រវត្តិ​យូរលុង​ណាស់​មកហើយ​ក្នុងការ​ប្រើប្រាស់​ជា​ឱសថ​បូរាណ​ដោយសារ​តែ​វា​មាន​សមាសធាតុ​ជា​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត បាក់តេរី ប្រឆាំង​ការបាក់​ទឹកចិត្ត ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម ឈឺចាប់ និង​ក្តៅខ្លួន ព្រមទាំង​ព្យាបាល​ជំងឺហឺត​ទៀត​។

រុក្ខជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​មួយចំនួន​ដូចជា Kaempferol, Rhamnetin និង Isoquercetin​។

យ៉ាងណាមិញ ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​បាន​រកឃើញថា ស្លឹកម្រំ​មាន​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ខ្លាំងក្លា ដែល​វា​មាន​លទ្ធផល​វិជ្ជមាន​ដល់​ការព្យាបាល​ប្រឆាំងនឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ មហា​រីកថ្លើម មហារីក​សួត និង​មហារីក​ស្បែក​ក្នុងពេល​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​។

មុន​ពេល​យើង​ទទួលស្គាល់​ឱ្យប្រើ​អំពី​អត្ថប្រយោជន៍​របស់​រុក្ខជាតិ​មួយ​នេះ​ថា​អាច​ប្រឆាំង​នឹង​ជំងឺមហារីក​បាន​នោះ ទាល់តែ​មាន​ការសិក្សា​ស្រាវជ្រាវ​ច្រើន​បន្ថែមទៀត​សិន​។ ទោះបីជា​យ៉ាងនេះក្តី ការសិក្សា​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​បង្ហាញ​អំពី​ភាព​ខ្លាំងក្លា​សម្រាប់​ការចាប់ផ្តើម​ថ្នាំ​ថ្មី​មួយ​នៅ​ថ្ងៃ​អនាគត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។