​ចេក​ក្រហម​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

​ចេក​ក្រហម​មាន​ប្រយោជន៍​ដល់​ថ្នាក់​ហ្នឹង​ផង​!!!

​ផ្លែ​ចេក​សម្បក​ក្រហម​មាន​ជាតិ​ស្ករ​ធម្មជាតិ​បី​ប្រភេទ​ដូចជា Sucrose, Fructose និង​គ្លុយកូស​។ ដោយសារ​តែ​វា​មាន​កាឡូរី​ខ្ពស់ វីតាមីន​៦​ប្រភេទ និង​ជាតិ​រ៉ែ​១១​ប្រភេទ ទើបបាន​ជា​វា​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​មនុស្ស និង​ជួយ​ឱ្យ​មាន​កម្លាំង​បាន​។

តើ​ចេក​សម្បក​ក្រហម​នេះ​ជា​ប្រភេទ​ផ្លែឈើ​អ្វី​ទៅ​?
ប្រហែល​ជា​អ្នក​ធ្លាប់​ល្បី ឃើញ ឬ​ញ៉ាំ​ចេក​ប្រភេទ​នេះហើយ ប៉ុន្តែ​ចេក​សម្បក​ក្រហម​មាន​រសជាតិ​ផ្អែម​ជាង​ផ្លែ​ចេក​ធម្មតា​។

បើសិន​ជា​អ្នក​ពិតជា​ពេញចិត្ត​រសជាតិ​របស់​ផ្លែ​ចេក​ធម្ត​មា ហើយ​កំពុងតែ​ស្វែងរក​ផ្លែ​ចេក​ប្រភេទ​ផ្សេង​នោះ អ្នក​គួរតែ​សាកល្បង​ចេក​សម្បក​ក្រហម​ម្តង​ទៅ​។ ផ្លែ​ចេក​សម្បក​ក្រហម​អាច​ញ៉ាំ​បាន​នៅពេល​សម្បក​របស់​វា​ឡើង​ពណ៌​ក្រហម​ចាស់ និង​មាន​ស្នាម​អ៊ុចៗ​ពណ៌​ត្នោត​។

ចេក​សម្បក​ក្រហម​មាន​ប្រយោជន៍​ដល់​សុខភាព​អ្វី​ខ្លះ​ទៅ​?
ផ្លែ​ចេក​ប្រភេទ​នេះ​មាន​ជីវជាតិ​ខ្ពស់ និង​មាន​ចំនួន​ប៉ូ​តា​ស្យូម Beta-carotene និង វីតាមីន​C ច្រើន​។ ផ្លែ​ចេក​ទំហំ​មធ្យម​មួយ​មាន​ប៉ូ​តា​ស្យូម ៤០០​មី​លី​ក្រាម មានន័យ​ថា​វា​អាច​ផ្តល់​ជា​តម្រូវការ​ប្រចាំថ្ងៃ​១១​ភាគរយ​ដែរ​។ ប៉ូ​តា​ស្យូម​មាន​ប្រយោជន៍​ក្នុង​ការបំពេញ​មុខងារ​ធម្មតា​របស់​បេះដូង ការ​កន្ត្រាក់​សាច់ដុំ និង​ការរំលាយ​អាហារ​។

ផ្លែ​ចេក​មួយ​នេះ​ក៏​សម្បូរ​វីតាមីន​C ដែរ​។ វីតាមីន​C មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ពី​ជំងឺ​ទេ តែ​ក៏​ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ទៀត មានន័យ​ថា វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​មហារីក​ច្រើន​ប្រភេទ​។

ផ្លែ​ចេក​ក្រហម​ក៏​សម្បូរ​ជាតិ​សរសៃ​ផងដែរ ដូច្នេះ​វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ដោយសារ​តែ​ផ្លែ​ចេក​សម្បក​ក្រហម​មួយ​ផ្លែ​មាន​វីតាមីន​B6 ខ្ពស់ ដូច្នេះ​វា​អាច​ផ្តល់​ជា​តម្រូវការ​វីតាមីន​D ប្រចាំ​ថ្ងៃ​រហូទដល់ ២០​ភាគរយ​ឯណោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។