កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កសិករជនជាតិចិនម្នាក់ ឈ្មោះ Wang Chengde រស់នៅក្នុងខេត្ត Liaoning ភាគខាងជើង ប្រទេសចិន បានជួបសំណាង ដែលនឹកស្មានមិនដល់ ដោយបានរកឃើញ ផ្សិតលីងជឺយក្ស ដ៏ធំមួយ ដែលមានឈ្មោះថា «Tai Sui» ឬ «Ganoderma Lucidum» នៅលើភ្នំ ក្បែរផ្ទះរបស់គាត់ ដែលផ្សិតនោះ មានទំងន់សរុប ចំនួន ៧០គីឡូក្រាមឯណោះ។

កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ
លោក Wang Chengde និងផ្សិតលីងជឺយក្ស ដែលគាត់បានរកឃើញ

ប្រភពដដែល បានឲ្យដឹងថា ផ្សិតលីងជឺប្រភេទនេះ គឺជាផ្សិតដែលកម្រ ហើយត្រូវបានចាត់ទុក ជាថ្នាំបុរាណចិន ដ៏សាកសិទ្ធិ ដែលអាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ ទៀតផង។

គួរឲ្យដឹងផងដែរថា ផ្សិតលីងជឺនេះ មានតម្លៃជាមធ្យម ១០,០០០យ័ន (ប្រហែល ១,៥៥០ដុល្លារអាមេរិក) ក្នុងកន្លះគីឡូក្រាម ខណៈកសិករចិន ដ៏សំណាងរូបនោះ ត្រូវបានគេរំពឹងទុកថា អាចលក់បានប្រាក់ សរុបប្រមាណជា ១,៤លានយ័ន (ប្រហែល ២១៥,៥០០ដុល្លារអាមេរិក) ឯណោះ។

កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ

ទោះបីជាយ៉ាងណាក៏ដោយ ផ្សិតលីងជឺ ចំនួនប្រមាណ ៣០គីឡូក្រាម ត្រូវបានលោក Wang លក់បាត់ទៅហើយ បន្ទាប់ពីគាត់ បានរកឃើញ តាំងពីខែមិនា ឆ្នាំ២០១៥ នេះមកម្លេស ក្នុងតម្លៃ រហូតដល់ទៅ ៦០០,០០០យ័ន (ប្រហែល ៩២,៣០០ដុល្លារអាមេរិក) ឯណោះ។

ជាមួយគ្នានេះដែរ ផ្សិតលីងជឺ ដែលសេសសល់ ត្រូវបានលោក Wang រក្សាទុក ក្នុងធុងទឹកត្រជាក់ ក្នុងផ្ទះរបស់គាត់ ដោយគាត់អះអាងថា ផ្សិតនឹងលូតលាស់បន្តទៀត ដោយខ្លួនវា ប្រសិនបើគាត់ កាត់ ឬជ្រៀកផ្សិតនោះ ត្រង់កន្លែងណាមួយ ចំនែកឯទឹក ដែលប្រើសម្រាប់ផ្ទុកផ្សិតនោះ ក៏មានតម្លៃ ផងដែរ។

យ៉ាងណាមិញ ក្រុមអ្នកជំនាញ ជឿជាក់ថា កំណើតនៃផ្សិតលីងជឺនេះ គឺជាការរួមបញ្ចូលគ្នា ដ៏កម្រ រវាងមេរោគបាក់តេរី ផ្សិត និង ដើមផ្សិត ដែលជាធម្មតា ដុះនៅលើឈើពុក។ សមាសធាតុសកម្ម មួយចំនួន ដែលដាច់ចេញពីផ្សិត ត្រូវបានបង្ហាញដោយ មជ្ឍមណ្ឌលជាតិជីវបច្ចេកវិទ្យា «National Center for Biotechnology Information» ថា វាមានលក្ខណៈសម្បត្តិ ដែលអាចប្រឆាំងនឹង ជំងឺមហារីក ថែមទៀតផង៕

កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ
កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ
កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ
កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ
កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • កសិករចិន រកឃើញផ្សិតលីងជឺ ក្នុងរឿងព្រេងនិទាន ដែលហូបទៅ អាចធ្វើឲ្យមនុស្ស មានជីវិតអមតៈ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2015/12/31  Category:ប្លែកៗ