សម្តេចក្រឡាហោម ស ខេង ចូលរូមផ្សព្វផ្សាយវិធានការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ទី ៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយវិធានការការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីតំណាងភាគីពាក់ព័ន្ធ ជាពិសេសលោក ត្រំា អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ច្បាប់ចរាចរណ៍ថ្មី នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។