ប្រធានបក្សទើបចាប់កំណើត លក់ផ្ទះមកធ្វើនយោបាយ

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា ដែលប្រកាសទើបបង្កើតថ្មី លោក ពេជ្រ ស្រស់ បានប្រកាសលាតត្រដាងចម្ងល់ទំាងឡាយ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ គណបក្សរបស់ខ្លួន ថា បានមកណានោះ ចម្លើយខ្លី គឺលក់ផ្ទះ មកធ្វើនយោបាយ។

ដោយធ្វើការប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់រូបថតផ្ទះរបស់ខ្លួន លោក ពេជ្រ ស្រស់ បានប្រកាសនៅថ្ងៃ ព្រហស្បតិ៍្ត ទី៣១ ខែធ្នូ ឆ្នាំ២០១៥ថា “ថ្ងៃនេះខ្ញុំស្រាយចម្ងល់ ជូនបងប្អូនយុវជន និងពលរដ្ឋខ្មែរទាំងអស់ថា តើខ្ញុំបានលុយពីណាធ្វើនយោបាយ? នេះជាផ្ទះរបស់ខ្ញុំហើយកំពុង ដាក់លក់អស់រយៈពេល២ខែ ហើយ លក់ដើម្បីចូលប្រឡូកនយោបាយ ជាពិសេសឃើញបងប្អូនពលរដ្ឋ និងយុវជនខ្មែរទាំងអស់កំពុងជូប ប្រទះនិងការកេងចំណេញពីអ្នកនយោបាយកន្លងមក”។

មេបក្សថ្មីថ្មោង និងទាន់មានឈ្មោះបោះសំឡេង ក្នុងឆាកនយោបាយកម្ពុជា នោះ បាននិយាយថា “ខ្ញុំគ្មានចិត្ត ឯណាចង់ក្លាយជានាយករដ្ឋមន្រ្តី ក្នុងវ័យ៣៦ឆ្នាំនោះទេប៉ុន្តែ ខ្ញុំចង់ អោយយុវជន និងពលរដ្ឋខ្មែរ មានសិទ្ឋិប្រតិកម្ម និងសំឡេង របស់ ខ្លួនទៅនឹងអ្នកនយោបាយ និងអ្នកកាន់អំណាចក្នុង ក្របខណ្ឌ នយោបាយត្រឹមត្រូវ។ ហើយសូមបងប្អូនយុវជន និងពលរដ្ឋខ្មែរ ឈប់ស្មានផ្តេសផ្តាស មកលើខ្ញុំទៀត ព្រោះថាបើការ ចោទប្រកាន់ របស់បងប្អូនមកលើខ្ញុំខុសការពិតវាជាអំពើរបាបមួយដែលមានចំណារក្នុងគម្ពីព្រះពុទ្ឋ”។

ប្រធានគណពក្សរូបនេះ បន្តទៀតថា “បើមិនបានជួយអ្វីដល់គណបក្សយុវជនកម្ពុជាទេ សូមកុំ ព្យាយាមបំផ្លាញវាអី ព្រោះថាបក្សនេះជាក្តីសង្ឃឹមរបស់យុវជន និងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បើអ្នកគិតថាបក្សសង្រោះ ជាតិល្អចូរអ្នកកុំបារម្មណ៍រឿងគេ បំបែកសំឡេងអី បើអ្នកគិតថាបក្ស យុវជនកម្ពុជា បង្កើតមក ដើម្បីបំបែកសំឡេងបក្សសង្រោះជាតិ នោះអ្នកកំពុងគិតថា បក្សសង្រោះជាតិ មិនមានមេដឹកនាំល្អទេ ព្រោះថាគ្រាន់តែក្មេងស្រុកស្រែម្នាក់ អាចបំបែកសំឡេងបក្សសង្រោះជាតិបាន។ ធាតុពិតគឺបក្សសង្រោះជាតិទេ ជាហេតុធ្វើអោយមាន បក្សបង្កើតច្រើនយ៉ាងនេះ ព្រោះមេបក្សនោះគ្មានគោលការណ៍ និងគោលជំហរច្បាស់ និងគ្មានការទទួលខុសត្រូវចំពោះជាតិ និងប្រជាពលរដ្ឋដែលបានគាំទ្របក្សខ្លួន និងជាពិសេសរត់ចោល មន្រ្តីបក្សរបស់ខ្លួនដែលកំពុងជួបទុក”។

បើតាមលោក ពេជ្រ ស្រស់ បក្សប្រជាជនកម្ពុជាវិញ វាជាចំណុចដែលពលរដ្ឋខ្មែរ “ចង់មានការផ្លាស់ប្តូរ” ប៉ុន្តែមិនមែនបក្សសង្រោះជាតិមកជំនួយទេ៕

ប្រធានបក្សទើបចាប់កំណើត លក់ផ្ទះមកធ្វើនយោបាយ

ប្រធានបក្សទើបចាប់កំណើត លក់ផ្ទះមកធ្វើនយោបាយ