ភ្លៀងមួយតក់:រឿងភាគថ្មីរបស់ SEA-TV

ភ្នំពេញ:     ​ភ្នំពេញ​:​ផលិតកម្ម​អាស៊ីអាគ្នេយ៍​បាន​ផលិត​រឿង​ភាគ​ថ្មី​មួយ​ដែល​គេ​បាន​ រំពឹង​ទុកជាមុន​ថា​នឹងដាក់​បញ្ចាំង​តាម​ទូរទស្សន៍​របស់ខ្លួន​អម្លុង​ខែ​មិនា ​ឆ្នាំ​២០១៦​ខាងមុខនេះ ។​

​    ​ក្នុង​ពិធី​ក្រុ​ក​ពាលី​នា​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​ដើម្បី​ជាការ​សុំ​ សេចក្ដីសុខ​ដល់​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី​អា​រុក្ខ អារក្សអ្នកតា​សម្រាប់​ការថត​រឿងនេះ​លោក​លី គឹម​ស្រ៊ុន​ដែលជា​នាយក​ប្រតិបត្តិ​ផលិតក្ម​អាស៊ីអាគ្នេយ៍ និង ជា​អ្នកដឹកនាំ​រឿងនេះ​ផង​នោះបាន​ឲ្យ​ដឹងថា​រឿង​ភាគ​មួយ​នេះ​មាន​ចំនួន ២៥​ភាគ ។​

​    ​គឺជា​រឿង​មនោសញ្ចេតនា​បែប​ស្នេហា​តែ​ស្នេហា​ក្នុង​រឿងនេះ​ខុសគេ​ត្រង់​ថា​ រឿង​កន្លងមក​ឧបសគ្គ​ក្នុង​រឿង​ស្នេហា​គឺ​កត្តា​វណ្ណៈ តែ​សម្រាប់​រឿងនេះ​ឧបសគ្គ​គឺ​កត្តា​គុណធម៌​ទៅវិញ ។ សាច់​រឿងនេះ​បានបង្ហាញ​ពី​គ្រួសារ​ខាង​ស្រី​ជា​អ្នកមានគុណ​លើ​គ្រួសារ​ខាង​ ប្រុស  ។​

​    ​ស្នេហា​មួយ​ដែល​កើតឡើង​រវាង​អ្នក​ដែល​មានគុណ​មកលើ​ខ្លួន​នោះបាន​ធ្វើ​ឲ្យ​ តួអង្គ​ខាង​ប្រុស​មានការ​លំបាក​ក្នុងការ​សម្រេចចិត្ត​។ លោក​បន្តថា​រឿងនេះ​បង្ហាញ​ពី​ការអប់រំ​ច្រើន​ពិសេស​ទៅលើ​សីលធម៌ និង គុណធម៌​នេះ​តែម្ដង​។​

​    ​ពន្លក​ស្នេហ៍​ដំបូង​បានកើត​ឡើង​ដោយសារ​ភ្លៀង​មួយ​តំណ​ក់នៅ​ដើមរដូវ​វស្សា​ ហើយ​ដែល​អ្វីៗ​វា​បាន​បញ្ចប់ទៅ​ វិញ​មួយឆ្នាំ​ក្រោយមក ។​

​    ​តួអង្គ​ប្រុស​ដែល​សំដែង​ដោយ​លោក​ឡុង វីរៈ​យុទ្ធ​នោះ​បង្ហាញ​នូវ​ភាព​ស្លុត​បូត និង កំប្លែង ឯ តួ​ស្រី​ដែល​សំដែង ដោយ​កញ្ញា​ស៊ិន សក្កដា​ដែលជា​នា​ដ្យ​ការិនី​របាំ​ព្រះរាជ​ទ្រព្យ និង ជា​គ្រូរបាំ​នៃ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​នោះ​ជា​តួអង្គ​សុភាពរាបសារ ។​

​     ​នេះ​ជា​រឿង​សម្រាប់​ដាក់​បញ្ចាំង​ក្នុង​ម៉ោង​ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ច ​ញ្ចាំ​ង​រឿង​បរទេស ។ លោក​លី គឹម​ស្រ៊ុន បាន​ទទួលស្គាល់ថា​នេះ​ជា​លើក​ទី ១ ហើយ​ដែល​លោក​ដឹកនាំ​រឿង​ភាគ​កន្លងមក​លោក​ធ្លាប់​ដឹកនាំ​រឿង​តែមួយ​ភាគ​ចប់​ ប៉ុណ្ណោះ ។ មានរឿង​ជាច្រើន​ដេ​ល​លោក​ដឹកនាំ​ហើយ​បានទទួល​ការគាំទ្រ​នោះ​ដូចជា​រឿង​ខ្មោច ​ប្រពន្ធ​អា​ទុយ​ រឿង​រដូវរងា រឿង​សន្យា រឿង​ខែឧសភា​ជាដើម ។​

​    ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​នោះ​ថា​រឿងនេះ​នឹង​ថត​នៅ​រាជធានី​ភ្នំពេញ និង ខេត្តបាត់ដំបង ។​បន្ទាប់ពី​រឿងនេះ​ទៅ​អាស៊ីអាគ្នេយ៍​ត្រៀម​ថត​រឿង​ភាគ​ចំនួន ១០​រឿង​ទៀត​ដែលមាន​១៤៩​ភាគ ។​រឿង​ទាំងនោះ​គឺ​ទុក​បញ្ចាំង​ក្នុង​ម៉ោង​ហាម​ឃាត់​មិន​ឲ្យ​បញ្ចាំងភាពយន្ដ​ បរទេស​តែ​ម្ដង ។