​គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​៣០​ធ្នូ ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ៥​នាក់​

ភ្នំពេញ: នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ចំនួន ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ស្រី​ម្នាក់ របួសធ្ងន់ ២​នាក់ (​ស្រី​) របួសស្រាល ៣​នាក់ (​ស្រី ២ ) និង​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ៦​នាក់​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ៣​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង​។​
     
​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន​៖ ល្មើស​ល្បឿន ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​៕V/S