Benteke  រក​គ្រាប់​បាល់​ម្តង​ទៀត​ឲ្យ Liverpool នៅ​ទឹក​ដី Sunderland

ខ្សែ​ប្រយុទ្ធ Christian Benteke  បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀត ខណៈ​ដែលក្រុម Liverpool បាន​ទទួល​ជ័យ​ជម្នះ ១-០ នៅលើ​ទឹក​ដីក្រុម Sunderland និង​​បាន​បង្កើត​ឲ្យ​​មាន​ឥទ្ធិ​ពល​ដ៏​សំខាន់​មួយ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ពួក​គេ​បាន​​ឡើងផុត​បួន​ចំណាត់​ថ្នាក់​ និង​ស្មើ​ពិន្ទុ​ជាមួយ​នឹង​ក្រុម Manchester United​​។

bentakeគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Benteke បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជ្នះ​ ១-០ លើក្រុម Leicester City ដើម្បី​បញ្ចប់​​ទម្រង់​លេង​ដ៏អន់​ជាប់​ៗ​គ្នា​របស់​ក្រុម​លោក Jurgen Klopp ហើយ​រូប​គេ​បាន​រក​គ្រាប់​បាល់​កាត់សេច​ក្តី​ម្តង​ទៀតនៅ​កី​ឡ​ដ្ឋាន Stadium of Light ខណៈ​ដែល​ក្រុម Sunderland បាន​រង​បរា​ជ័យ​ជា​លើក​ទី​៥​ជាប់​ៗ​គ្នា​របស់​ពួក​គេ​។ វា​ជា​ការ​ទទួល​ជ័យ​ជម្នះ​ដ៏​កក់​ក្តៅមួយ​សម្រាប់​ក្រុម Liverpool ប៉ុន្តែ Sunderland កំពុង​តែ​លិច​លុង​កាន់​តែ​ជ្រៅ និង​ស្ថិតក្នុរ​គ្រោះ​ថ្នាក់​នៃ​​ការ​កាត់​ចេញ​។ ពួក​គេ​​កម្រ​បាន​ដាក់​សម្ពាធ​ដើម្បី​​ទម្លុះ​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Simon Mignolet របស់​ក្រុម Liverpool ឡើយ ហើយក្រុម Liverpool គួរ​តែ​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​នេះ ជា​ពិសេស​នៅពេល​ដែល Benteke បាន​អូស​បាល់​ដាច់​តែម្នាក់​ឯង​នៅ​ជិត​ប្រអប់​ទី​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​តែ​មួយ​គ្រាប់​​នោះ​បាន​កើត​ឡើង​នៅ​នាទី ទី​២២ក្នុង​តង់​ទី​២ ក្រោយ​ពី​​ការ​បញ្ចប់​រយៈ​ពេល​៤៥​នាទី​​ដំបូង ដែលនៅ​ពេលនោះកីឡាករ Roberto Firmino ក៏​បាន​​ទទួល​ឱកាសក្នុង​ការ​រក​គ្រាប់​បាល់​​ដើម្បី​ជួយ​ឲ្យ​ក្រុម Liverpool នាំ​មុខ​ផង​ដែរ ប៉ុន្តែ ​ធ្វើ​មិន​បាន​សម្រេច​៕​
ប្រភព​ព័ត៌​មាន៖ Channel News Asia