ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ខណៈ​ចូលនេសាទ​ខុសច្បាប់ក្នុងបឹងទន្លេសាប

ខេត្តពោធិ៍សាត់​៖​កម្លាំង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ផ្នែក​សង្កាត់​យោធា​សឹក​រង ខេត្តពោធិ៍សាត់​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ រួមទាំង​វត្ថុតាង​(​ឧបករណ៍​អួន​កែច្នៃ​ទឹកសាប​) ខណៈ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ស្ដីពី​ជលផល​ប្រភេទ​។​ប្រតិបត្តិការ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​បឹង​ទន្លេសាប ត្រង់ចំណុច​ផ្លូវទឹក​ព្រំប្រទល់​ខេត្តកំពង់ធំ​ខេត្តពោធិ៍សាត់ ស្ថិត​ក្នុងភូមិ​អន្លង់​រាំង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ 

​      ប្រភពពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ក្រគរ​បានឱ្យដឹងថា អ្នកនេសាទ​ទាំង​៨​នាក់ ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​ទី​១-​ឈ្មោះ មៀង យ៉ាំង​ឡាំង ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​វៀតណាម (​ជា​ថៅ​ឧបករណ៍​ល្មើសច្បាប់​ស្ដីពី​ជលផល​) និង​កម្មករ​៧​នាក់​ទៀត ទី​១-​ឈ្មោះ ង៉ោ យ៉ាំង​ដ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម ទី​២-​ឈ្មោះ មៀង យ៉ាំង​ហ៊ាំ​ង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ​វៀតណាម អ្នក​ទាំង ៣​នាក់​ខាងលើនេះ​ស្នាក់នៅ​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ទី​៣-​ឈ្មោះ ចឹ​ង យ៉ាំង​យេន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម ទី​៤-​ឈ្មោះ ង្វៀង យ៉ាំង​ទឹង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជនជាតិ​វៀតណាម ទី​៥-​ឈ្មោះ ចាំង យ៉ាំង​ហៀ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទី​៦-​ឈ្មោះ ង្វៀង យ៉ាំង​វ៉ឹ​ង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​វៀតណាម អ្នក​ទាំង ៤​នាក់​នេះ​មក​ស្នាក់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​.​ខេត្ត​កំពង់​ឆ្នាំ ។ និង​ទី​៧-​ឈ្មោះ ជឿន ចាន់​ធី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ប្រភព​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ កម្លាំង​រឹបអូស​បាន​ឧបករណ៍​ប្រភេទ​អួន​កែឆ្នៃ​ទឹកសាប ចំនួន ១​វង់ រួមទាំង​កម្លាំង​មធ្យោបាយ​អូសទាញ​ដោយ​កាណូត​ចំនួន ២​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួន ។ 

​    ​ប្រភព បន្តទៀតថា ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ប្រើ​ឧបករណ៍​ខុសច្បាប់​ស្ដីពី​ជលផល ត្រូវបាន​ឃាត់ខ្លួន​យកទៅ​ផ្ញើរ​ក្នុង​ទ្រុង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​តាម​នីតិវិធី ចំណែក​វត្ថុតាង​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ៕

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ខណៈ​ចូលនេសាទ​ខុសច្បាប់ក្នុងបឹងទន្លេសាប
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ខណៈ​ចូលនេសាទ​ខុសច្បាប់ក្នុងបឹងទន្លេសាប