អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុក​នៅ​ស្រុក​ភ្នំព្រឹក

​ខេត្តបាត់ដំបង​៖​ផ្ទះមួយ​ខ្នង​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើដំបូល​ប្រក់​ស័ង្កសី​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ អស់ទាំង​ស្រុក​ខណៈដែល​ម្ចាស់​ទៅ​ចំការ នៅតែ​កូនស្រី​ម្នាក់​និង​ក្មេង​តូចៗ​​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​០០​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​​ភូមិ​កណ្តាល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ 

​    ​លោក សុង សុ​ភ័​ក្រ អធិការ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​អោយដឹងថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ផាន រឹត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផន ហាង អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​មាន ទំហំ​៨​ម៉ែត្រ​គុណ​៧​ម៉ែត្រ​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើដំបូល​ប្រក់​ស័ង្កសី​។  

​    ​បើតាម​ការសន្និដ្ឋានរ​ប​ស់លោក សុង សុ​ភ័​ក្រ អធិការ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់ថា​មូលហេតុ​នៃ​ការឆេះ​បណ្តាលមកពី​ផ្ទុះ សេ​ខ្សែភ្លើង​ពីព្រោះ​ឃើញថា​របៀប​នៃ​កា​រត​បណ្តាញ​ខ្សែភ្លើង​នេះ​មិនត្រូវ តាម​លក្ខ​ណះ​បច្ចេកទេស​។ ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាត់បង់​ក្នុងនោះ​រួមមាន ប្រាក់​ដុល្លារ​ចំនួន​៥ ពាន់​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន​៧​លាន​រៀល​ទូរទស្សន៍​ចំនួន​៣​គ្រឿង​និង​សម្ភារៈ មួយចំនួនធំ​ទៀត​៕

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុក​នៅ​ស្រុក​ភ្នំព្រឹក
អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុក​នៅ​ស្រុក​ភ្នំព្រឹក
អគ្គិភ័យ​លេប​ត្របាក់​ផ្ទះមួយ​ខ្នង​អស់ទាំង​ស្រុក​នៅ​ស្រុក​ភ្នំព្រឹក