Chicharito ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ខែ​ធ្នូ​នៅ​ Bundesliga


Chicharito ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ខែ​ធ្នូ​នៅ​ Bundesliga

Javier Hernandez ​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Bayer Leverkusen ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​​ថា “Chicharito” ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់​ Bundesliga ​ប្រចាំ​ខែ​ធ្នូ និង​ជា​ការ​ឈ្នះ​២​ខែ​ជាប់ៗ​គ្នា។

 

Chicharito ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ខែ​ធ្នូ​នៅ​ Bundesliga

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United របស់​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​រូប​នេះ ​បាន​ស៊ុត​បញ្ចូល​ទី​​៥​គ្រាប់​នៅ​ខែ​ធ្នូ​នេះ ដោយ​រួម​បញ្ចូល​ទាំង​ការ​ស៊ុត​ហែតទ្រីក​​កាល​ប៉ះ​ Borussia Monchengladbach ជួយ​ឲ្យ​ Bayer Leverkusen ឈ្នះ​ ៥-០ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​​ផង​ដែរ។

 

កាល​ដើម​រដូវ​កាល​ឆ្នាំ​២០១៤ Chicharito ​ត្រូវ​បាន​​ Man Utd ឲ្យ​ Real Madrid ខ្ចី​ជើង​១​រដូវ​កាល​ ប៉ុន្តែ​លុះ​ដល់​ដើម​រដូវ​កាល​ឆ្នាំ​២០១៥​នេះ អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Louis van Gaal ​បាន​លក់​ដាច់​ទៅ​ឲ្យ​ Bayer Leverkusen តែ​ម្ដង។ ២២​ប្រកួត​សរុប​​រដូវ​កាល​នេះ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ស៊ុត​​បាន​១៩​គ្រាប់​ហើយ៕

 

​សូម​ទស្សនា​វីដេអូ​ Chicharito ស៊ុត​ហែតទ្រីក​ខាង​ក្រោម៖

 

 

-ចុចអាន៖ ១៨​គ្រាប់​ដ៏​អស្ចារ្យ​របស់​ក្រុម​ទាំង​១៨​នៅ​ Bundesliga ​រដូវ​កាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports