ឆ្នាំ ​២០១៥ ACU ​ទទួលបាន​ពាក្យបណ្តឹង​ ៧៧២​ និង ​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ជាង​ពីរម៉ឺន​នាក់​

​ភ្នំពេញៈ​លោក​ទេសរដ្ឋមន្ត្រី ឱម​យ៉ិ​ង​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ បានឱ្យដឹងថា​ក្នុង​ឆ្នាំ ​២០១៥​ កន្លងមក​អង្គភាព​របស់លោក​បាន​ទទួល​ពាក្យបណ្តឹង​សរុប​មាន​ចំនួន ៧៧២​ ពាក្យ​ប្តឹង ដោយ​ក្នុ​ង​នេះ​មានការ​ថយចុះ​ចំនួន ២០​ ភាគរយ ចំណែកឯ​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរាជកា​រ​វិញ​មាន​ចំនួន​
២១៦៨៣ ​រូប​។​

ឆ្នាំ ​២០១៥ ACU ​ទទួលបាន​ពាក្យបណ្តឹង​ ៧៧២​ និង ​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ជាង​ពីរម៉ឺន​នាក់​

យោងតាម​សេចក្តីជូនដំណឹង ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង ​អំពើពុករលួយ​ដែល​ប្រជាប្រិយ​ ទទួល​បានកា​​លពី​ព្រឹក​ថ្ងៃទី ​៣១​ ខែ ធ្នូ​ឆ្នាំ​ ២០១៥ ​បានឱ្យដឹងថា​ក្នុង​កិច្ចប្រជុំ ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ កាលពី ​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​ដែល​បាន​រៀបចំឡើង ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​បានបញ្ជាក់​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០១៥​កន្លងមក​អង្គភាព​មួយ​នេះ​បានទទួល​ពាក្យ​ប្តឹង​ស​រុ​​ប​ចំនួន ៧៧២ ក្នុងនេះ​អនាមិក​ ៣៦០​ ស្មើនឹង ​៤៦ ​ភាគរយ ហើយ​ដែល​ប្រៀបធៀប​គឺមាន​ការថយចុះ​ជាង​​ឆ្នាំមុន​ចំនួន ២០​ ភាគរយ​។​ ក្រៅពីនេះ​ក្នុង​ពាក្យ​ប្តឹង​ចំនួន ១៧ ​ភាគរយ​មិន​ពាក់ព័ន្ធ ​នឹង​ សមត្ថកិច្ច​របស់​អង្គ​ភាព ​ប្រឆាំង​អំពើពុករលួយ​ទេ​។​

ជាមួយគ្នានេះ​ការបើក​បន្ទប់​សម្រាប់​ស្តាប់​ចម្លើយ​ជនសង្ស័យ​មាន​ចំនួន​ ១៧៥ ​លើក​ផងដែរ​។​ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹង​បន្ថែមថា​សម្រាប់​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​ ​និង ​បំណុល​តាម​របប​២​ឆ្នាំ​ម្តងវិញ​អង្គភាព​របស់លោក​បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​ពី​មន្ត្រីរាជការ​ចំនួន ២១៦៨៣​ រូប ក្នុងចំណោម​នេះ​មាន​មន្ត្រី​ទើប​តែងតាំង​ថ្មី​ចំនួន ២៨៥ ​រូប ហើយ​មន្ត្រី​ដែល​លាឈប់ ​និ​​ង​ ចប់​អាណត្តិ​ចំនួន ២០០ ​រូប​។​

ក្នុង​សេចក្តីប្រកាស​ខាងលើ ដែល​បាន​រាយ​ការ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម​យ៉ិនទៀង​ដដែល​នេះ​បាន​បញ្ជាក់ ​ឱ្យដឹង​ផង​ថា​ចំពោះ​ការចុះពិនិត្យ​ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​វិញ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ឡើង​ចំនួន​១៥​ខេត្ត​ក្នុងនេះ​មាន​ក្រុមហ៊ុន​ចំនួន ១០០​ បានធ្វើការ​ត្រួតពិនិត្យ​។​ដោយឡែក​សម្រាប់​​ការចូលរួម​សង្កេតការណ៍​ដេញថ្លៃ​វិញ​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចូលរួម​ចំនួន ៤០៧​លើក​ និង​ ពិគ្រោះ​ថ្លៃ​ចំនួន ៧៨ ​លើក​។​

ជាមួយគ្នានេះ​ លោក​ប្រធាន​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​ក៏បាន​ឱ្យដឹង​ផង​ថា ក្នុងការ​បើកសវនាកា​រ​ របស់​តុលាការ​ឆ្នាំ ​២០១៥​ កន្លងមក​អង្គភាព​របស់លោក​បាន​ចូលរួម​ចំនួន ៣២​លើក​ដែល​ក្នុងនោះ​មាន​ចំ​នួន ២២​ ករណី​។​

គួរ​បញ្ជាក់ថា​កាលពី​ថ្មីៗ​មកនេះ លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ធ្លាប់បាន​បញ្ចេញ​ឱ្យដឹងថា​ក្នុង​ចំ​ណោ​​ម​ពាក្យបណ្តឹង​ដែល​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​បន្តបន្ទាប់​ក​ន្ល​ង​មក​ដោយ​ក្នុងចំណោម​នេះ​ពាក្យ​ប្តឹង​ប្រឆាំងនឹង​អំពើពុករលួយ​ទៅលើ ប៉ូលីស​និង​នាយក​សាលា​មាន​អត្រា​ខ្ពស់​ជាងគេ​។​

ដោយឡែក​នៅក្នុង​ឆ្នាំ ​២០១៦​ ដែល ​នឹង​មកដល់​នេះ​អង្គភាព​របស់លោក​នឹងសហការ​ជាមួយ​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទៅលើ​ ស្ថាប័ន​ប៉ូលីស​ពិសេស​ទៅលើ​ការធ្វើ​អត្ថ​សញ្ញាណ​ប័ណ្ណ​,​បញ្ហា​ប៉ូលីស​ចរាចរ​ជាដើម​៕ ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បើក​កិច្ចប្រជុំ​លើក​ទី ​៧​អាណត្តិ​ទី ​២ ​កាលពី​រសៀល​ថ្ងៃទី ៣០​ ខែ​ ​ធ្នូ ​ឆ្នាំ​ ២០១៥ ដេប៉ូ​ (​រូបៈ​ដេប៉ូ​)

ឆ្នាំ ​២០១៥ ACU ​ទទួលបាន​ពាក្យបណ្តឹង​ ៧៧២​ និង ​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ជាង​ពីរម៉ឺន​នាក់​