ក​ម្ពុ​ជា​ត្រូ​វ​កា​រ​នាំ​ចូ​ល​អំ​ពិ​ល​ទំ​ក្នុ​ង​ ១ថ្ងៃ ១០០​តោ​ន ពី​ប្រ​ទេ​ស​ថៃ​តា​ម​ច្រ​ក​អន្ត​រ​ជា​តិ​ប៉ោយ​ប៉ែ​ត​

ក្រុម​ឈ្មួ​ញ​ក​ណ្តា​ល​រប​ស់​កម្ពុ​ជា​បា​ន​នាំ​គ្នា​និ​យា​យ​តៗ​គ្នា ថា​កម្ពុ​ជា​កំ​ពុ​ង​តែ​ខ្វះ​ខា​ត​អំ​ពិ​ល​ទំ​ដើ​ម្បី​ប្រើ​ប្រា​​ស់​នៅ​ក្នុ​ង​ស្រុក​។ ហើ​យ​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​ នេះ​ពួ​ក​គា​ត់​បា​ន​នាំ​ចូ​ល​អំ​ពិ​ល​យ​ក​ម​ក​ពី​ប្រ​ទេ​ស​ជិ​ត​ខា​ង​ពោ​ល​គឺ​ប្រ​ទេ​ស​ថៃ​ក្នុ​ង​មួ​យ​ថ្ងៃមិ​ន​ក្រោ​ម​ពី ១០០​តោ​ន​នោះ​ទេ​។ ស្ត្រី​ម្នា​ក់​ជា​ឈ្មួ​ញ​ក​ណ្តា​ល សុំ​មិ​ន​​ប​ញ្ចេ​ញ​ឈ្មោះ​បា​ន​ឲ្យ​ដឹ​ង​ថា​: អំ​ពិ​ល​ទំ​ដែ​ល​គា​ត់​បាន​នាំ​ចូល​ពី​ប្រ​ទេ​ស​ថៃ​នោះ​គឺ​មា​ន​ត​ម្លៃ​ថ្លៃ​ខ្លាំ​ង​ណា​ស់​ពោ​ល​គឺ​ក្នុង​ ១​គី​ឡូ​ក្រា​ម​ថ្លៃ ២​០​បា​ត​ប្រា​ក់​ថៃ ឯ​ណោះ​ហើយ​ក្នុ​ង​មួយ​ថ្ងៃ​គា​ត់ត្រូវ​នាំ​ចូល​មិ​ន​ក្រោ​ម​ពី ១០​០​តោ​ន​នោះ​ទេ​ ។ ស្ត្រីដដែលបន្តទៀតថា :អំពិលទំនេះ គឺគេបាន ស្ទីមវាឲ្យឆ្អិនរួចរាល់ ទើប ដឹក​តា​ម​រ​ទេះ​យ​ក​កម្ពុ​ជា​ជា​ង​នេះ​ទៅ​ទៀ​ត​អំពិ​ល​ទំ​ត្រូ​វ​បា​ន​គេ​នាំ​យ​ក​ទៅ​ផលិ​ត​ធើ្វ​ជា​ស្រា​បៀ​រ​កំ​ប៉ុ​ង និ​ង ស​ម្រា​ប់​ប្រើ​ប្រា​ស់​ក្នុ​ង​គ្រួ​សា​រ​។​ ចំ​ណែ​ក​ក​ម្ម​ក​រ​ម្នា​ក់​បា​ន​ឲ្យ​ដឹ​ង​ថា​ :រូ​ប​គេ​បា​ន​ដឹ​ក​អំ​ពិ​ល​ពី​ប្រ​ទេ​ស​ថៃ​ក្នុ​ង​ ១​ថ្ងៃ តាម​ច្រ​ក​ប៉ោ​យ​ប៉ែ​ត​ ចំ​នួ​ន​៤​ជើ​ង​ហើ​យ​ក្នុ​ង​១​ជើ​ង​មា​ន​ទម្ង​ន់​ជា​ង​ ២០០០​គី​ឡូ​ក្រា​ម​ឯ​ណោះ​។  ប៉ុ​ន្តែ​គា​ត់​មិ​ន​បា​ន​ដឹ​ង​ឡើយ​ថា​: អំ​ពិ​ល​ទំ​នោះ​គេ​ដឹ​ក​បន្ត​យ​ក​ទៅ​ធើ្វ​អ្វី​នោះ​ទេដឹ​ង​ត្រឹ​ម​តែ​ថា​យ​ក​ទៅ​ក្រុ​ង​ភ្នំ​ពេ​ញ​ ។ ពាក់ពន្ធ័និងការនាំចូលអំពិលទំមកពីប្រទេសថៃនេះ មន្ត្រីកាំកុងត្រូល​ប្រ​ចាំ​ច្រ​កប៉ោ​យប៉ែ​តបា​នលើ​កឡើង​ថា:​ ការ​ដែល​ក​ម្ពុ​ជា​ត្រូ​វ​កា​រ​នាំ​ចូល​អំ​ពិ​ល​ទំ​ដ៏​ច្រើ​ន​បែ​ប​នេះ​ គឺ​ដោយ​សារ​កម្ពុ​ជាមា​នក​ង្វះខា​តទិ​ន្នផ​លអំ​ពិល​នៅក្នុ​ង​ស្រុ​​ក​ ដូ​ច្នេះ​ទើប​កម្ពុ​ជាចាំ​បាច់​ត្រូ​វតែ​នាំចូ​លបែ​បនេះ​លោក​ថាអំ​ពិល​ដែល​ពល​រដ្ឋ​កម្ពុ​ជា​នាំចូ​ល​នោះ​គឺ ជា​ប្រ​ភេទ​អំ​ពិ​ល​ផ​លិ​ត​តា​ម​ស្ត​ង់​តា ដែល​ក​សិ​ក​រ​ក​ម្ពុ​ជា​ពិ​បា​ក​ធើ្វ​បា​ន​។ យ៉ា​ងណា​ក៏ដោ​យម​ន្ត្រី​រូប​នោះមិ​នបា​នប​ញ្ជា​ក់ថា​: អំ​ពិ​ល​ដែ​ល​នាំ​ចូ​ល ម​កនោះ​ត្រូវគេ​យក​ទៅផ​លិ​ត​ធើ្វ​ជា​ស្រា​បៀរ​នោះ​ ឫ​ក៏​យក​ទៅ​ធ្វើ​អ្វី​​នោះ​ទេ  ៕ ដោយ៖ ផលា

  • ក​ម្ពុ​ជា​ត្រូ​វ​កា​រ​នាំ​ចូ​ល​អំ​ពិ​ល​ទំ​ក្នុ​ង​ ១ថ្ងៃ ១០០​តោ​ន ពី​ប្រ​ទេ​ស​ថៃ​តា​ម​ច្រ​ក​អន្ត​រ​ជា​តិ​ប៉ោយ​ប៉ែ​ត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/31  Category:ក្នុងស្រុក
Tags: