តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?


តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

ក្រុម​ចម្រៀង​ស្រី​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម SM Entertainment Girls’ Generation​ បាន​នាំ​មុខ​តារា​ក្រុម​ចម្រៀង​ស្រី Kpop ឆ្នាំ ២០១៥ រីឯ​ខាង​​ប្រុស​វិញ ក្រុម​ចម្រៀង​៥​សមាជិក Big Bang បាន​ដណ្ដើម​យក​​តំណែង​ខ្ពស់​បំផុត។

 

តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

ផ្អែក​តាម​លទ្ធផល​បណ្ដាញ​ព័ត៌មាន News Tomato កំពូល​ក្រុម​ចម្រៀង​ស្រី​ប្រចាំ​ឆ្នាំ ២០១៥ គឺ Girls’ Generation។ ជា​គឺ​ជា​លទ្ធផល​ដែល​ត្រូវ​បាន​បូក​សរុប​ពី​តារាង​បទ​ចម្រៀង Melon គិត​ពី​ខែ​មករា​ ​ដល់​ខែ​វិច្ឆិកា។ តួលេខ​សរុប​នៃ​លទ្ធផល​នេះ​​រួម​មាន​ចំនួន​អ្នក download បទ​ចម្រៀង​លើ​អ៊ីនធឺណិត ចំនួន​អ្នក​មើល​​លើ Youtube ចំនួន​អាល់ប៊ុម​ដែល​បាន​លក់​ចេញ និង​ចុង​ក្រោយ​គឺ​ចំនួន​ពាន​ដែល​ទទួល​បាន​នៅ​ក្នុង​កម្មវិធី​ចម្រៀង​ប្រចាំ​សប្ដាហ៍​ដូច​ជា M! Coutdown, Music Bank, Music Core និង Inkigayo។

 

 

តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

 
ក្រុម​ចម្រៀង​ស្រី​ផ្សេង​ទៀត​​ដែល​មាន​មុខ​ក្នុង​តារាង​នេះ​រួម​មាន Sistar, EXID, AOA, Red Velvet, G-Friend, 4minute, A Pink, Girl’s Day និង F(x)។

 

 

 

តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

ក្រៅ​ពី Big Bang ក្រុម​ចម្រៀង​ប្រុស​ដទៃ​ទៀត​ដែល​មាន​មុខ​ក្នុង​តារាង​នេះ​មាន​ដូច​ជា EXO, SHINee, Super Junior, iKON, Block B, BTS, INFINITE, Beast និង VIXX៕

 

តើ​កំពូល​ក្រុម​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​​ប្រចាំ​ឆ្នាំ ២០១៥ ជា​អ្នកណា?

 

ចុចអាន៖១០សន្លឹក​ថ្មី​ដ៏​ស្រស់​ស្អាត​របស់ Yoona ក្នុង​រឿង​ភាគ​បុរាណ​ចិន

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop