តារាសម្តែង Oh Ji Ho ស្វាគមន៍កូនស្រី ដំបូងមុនថ្ងៃឆ្លងឆ្នាំ

កូរ៉េ៖ មួយថ្ងៃមុនឆ្លងឆ្នាំសកល តារាសម្តែងរូបសង្ហា Oh Ji Ho និងភរិយាស្វាគមន៍ កូនស្រីដំបូង ក្រោយរៀបការបានជាងមួយឆ្នាំ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះថា ភរិយារបស់តារាសម្តែងវ័យ ៣៩ឆ្នាំ Oh Ji Ho ទើបសម្រាលបានកូនស្រីនៅថ្ងៃទី៣០ ម្សិលមិញនេះដោយកូនស្រីនេះ រំពឹងថា ត្រូវសម្រាលនៅថ្ងៃទី៦ ខែមករា ប៉ុន្តែនាងបានមកស្វាគមន៍ឆ្នាំថ្មីនេះ តែម្តងហើយម្តាយនិងកូនមានសុខភាពល្អ ។

អ្នកតំណាងរបស់តារាសម្តែងOh Ji Ho បានឲ្យដឹងថាកូនស្រី ដែលទើបកើតនេះមុខដូច ទាំងម្តាយទាំងឪពុក ហើយដោយរំភើបផង តារាសម្តែងរូបនេះមិនទាន់រកឈ្មោះដាក់ ឲ្យកូនបាននៅឡើយទេ៕

តារាសម្តែង Oh Ji Ho ស្វាគមន៍កូនស្រី ដំបូងមុនថ្ងៃឆ្លងឆ្នាំ