ហួសចិត្ត! នារីប្រកាន់ពូជសាសន៍ម្នាក់ គំរាមចាក់ ដេញបុរសជនជាតិចិន ដែលគ្រាន់តែអង្គុយ ជិតនាងសោះ (មានវីដេអូ)

អូស្តា្រលី៖ នារីប្រកាន់ពូជសាសន៍ម្នាក់ បានប្រើពាក្យសម្តីមិនសមរម្យបណ្តេញ និងគំរាមចាក់ បុរសជនជាតិចិនម្នាក់ ដែលគ្រាន់តែអង្គុយជិតនាងសោះ។

យោងតាមសម្តីរបស់នារីម្នាក់ ឈ្មោះ Annie Huang អាយុ២២ឆ្នាំ ជាអ្នករួមដំណើរលើរថភ្លើងនោះ បានឲ្យដឹងថា មានបុរសម្នាក់ ជាជនជាតិចិនម្នាក់ បានមកអង្គុយកៅអីជិតនារីម្នាក់។

រំពេចនោះ ស្រាប់តែនាងបានលឺនារីដែលអង្គុយជិត បុរសជនជាតិចិននោះ និយាយសម្តីដ៏សែនអាក្រក់ ទៅកាន់គាត់ថា៖ “ថយចេញ កុំអង្គុយជិតខ្ញុំ ទៅកន្លែងផ្សេងវិញទៅ ” ។ ប៉ុន្តែបុរសនោះ មិនបានតបតនោះទេ គឺគាត់នៅតែអង្គុយនៅទីនោះដដែល។ តែទំនងដូចមិនអស់ចិត្ត នារីឆ្មើងឆ្មៃម្នាក់នោះ ប្រើពាក្យមិនសមរម្យសួរទៀតថា៖ “តើអ្នកចេះនិយាយភាសា អង់គ្លេសទេ? ទៅ! ឆាប់ទៅប្រទេសរបស់អ្នកឯងវិញ ភ្លាមទៅ”៕ ចង់ដឹងថាមានអ្វីកើតឡើងបន្តទៅទៀត នោះ សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

ហួសចិត្ត! នារីប្រកាន់ពូជសាសន៍ម្នាក់ គំរាមចាក់ ដេញបុរសជនជាតិចិន ដែលគ្រាន់តែអង្គុយ ជិតនាងសោះ (មានវីដេអូ)
សកម្មភាព ពេលដែលនាងគំរាមចាក់ បុរសជនជាតិចិននោះ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត