គ្រួសារ ក្លឹប ខេត្តស្វាយរៀង នាំថវិការជួយ មន្ទីរពេទ្រ គន្ធបុប្ឋា

ភ្នំពេញ៖ សមាជិកក្លឹបបាល់ទាត់ ខេត្តស្វាយរៀង ដឹកនាំដោយលោក រិទ្ធិ ឌីកា ជានាយកបច្ចេកទេស ប្រចាំក្លឹប នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បាននាំយកថវិការ ២,៧៨០ដុល្លារ និង ៩ម៉ឺនរៀល ទៅប្រគល់ជូនមន្ទីរពេទ្រគន្ធបុប្ឋា ដើម្បីជាការរួមចំណែក ជួយដល់សង្គម ។

លោក រិទ្ធិ ឌីកា បានមានប្រសាសន៍ថា ថវិការសប្បុរសធម៌ ដែលលោកបាន នាំយកមកប្រគល់ជូន លោក Denis Laurent អនុប្រធានមន្ទីរពេទ្យ គន្ធបុប្ឋានាព្រឹកនេះ គឺបានមកពីក្រុមគ្រួសារផ្ទាល់ របស់លោកចំនួន ២,១០០ដុល្លារ និងមានការចូលរួមពីមិត្តភ័ក្រ រួមទាំងសមាជិកក្លឹបបាល់ទាត់ ខេត្តស្វាយរៀងផងដែរ ។

លោកបន្ដថា «នេះជាលើកទី៣ហើយ ដែលក្រុមការងារ ពិសេសគ្រួសារបាល់ទាត់ខេត្តស្វាយរៀង បានរួមគ្នាជួយសង្គម តាមរយៈមន្ទីរពេទ្រគន្ធបុប្ឋា ។ ចំពោះគោលដៅសំខាន់ នៃការបង្កើតកម្មវិធី សប្បុរសធម៌ប្រចាំឆ្នាំនេះ ដោយសារ ពួកខ្ញុំចង់ចូលរួមជួយដល់សង្គម ។ ម្យ៉ាងវិញទៀត មន្ទីរពេទ្រនេះ ធ្លាប់បានជួយសង្គ្រោះកូនស្រីខ្ញុំ ដោយមិនយកកម្រៃ រហូតជាសះស្បើយទៀតផង» ។

នាយកបច្ចេកទេស វ័យក្មេងរូបនេះ បានបញ្ជាក់ថា លោកនឹងជ្រើសរើសយកថ្ងៃទី១ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីប្រមូលយកថិវការសប្បុរសធម៌ពីសមាជិក និងមិត្តភ័ក្រ ជួយដល់មន្ទីពេទ្រ គន្ធបុប្ឋាបន្ដទៀត ។ លើសពីនេះលោកក៏បានអំពាវនាវ ដល់បងប្អូនដែលមានលទ្ធភាព ចូលរួមជួយមន្ទីរពេទ្រនេះផងដែរ ព្រោះមន្ទីរពេទ្រគន្ធបុប្ឋា ជាផ្នែកមួយយ៉ាងសំខាន់ នៅក្នុងការជួយព្យាបាលកុមារ ទូទាំងប្រទេសកម្ពុជា ដោយយឥតគិតថ្លៃ៕

គ្រួសារ ក្លឹប ខេត្តស្វាយរៀង នាំថវិការជួយ មន្ទីរពេទ្រ គន្ធបុប្ឋា

គ្រួសារ ក្លឹប ខេត្តស្វាយរៀង នាំថវិការជួយ មន្ទីរពេទ្រ គន្ធបុប្ឋា