ក្រុមហ៊ុនកម្ពុជាតេលា បញ្ចុះតម្លៃ១០% អបអរឆ្នាំថ្មី

 ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជាតេលា បានបង្កើតកម្មវិធីពិសេស ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល ២០១៦ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដោយលក់បញ្ចុះតម្លៃ១០% ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ សម្រាប់អតិថិជនដែលមានប័ណ្ណសមាជិកតេលាទាំងអស់។

កម្មវិធីនេះ ធ្វើឡើងនៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ របស់ក្រុមហ៊ុនកម្ពុជាតេលា ទូទាំងប្រទេស សម្រាប់ការចាក់ប្រេងឥន្ធនៈ ទិញទំនិញនៅតេលាម៉ាត និងប្តូរប្រេងម៉ាស៊ីន។ សម្រាប់អតិថិជន ដែលមិនទាន់មានប័ណ្ណសមាជិកតេលា អាចអញ្ជើញទៅធ្វើបាន ដោយឥតគិតថ្លៃ នៅគ្រប់បណ្តាតេលាម៉ាតទូទាំងប្រទេស៕

ក្រុមហ៊ុនកម្ពុជាតេលា បញ្ចុះតម្លៃ១០% អបអរឆ្នាំថ្មី