អាថ៌កំបំាង ជុំវិញការចាក់សម្លាប់ បុរសម្នាក់ នៅក្រុងតាខ្មៅ

កណ្តាល៖ ទីបំផុត អាថ៌កំបាំង នៃរឿងរ៉ាវចាក់សម្លាប់បុរសម្នាក់ ត្រូវព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នាភូមិព្រែក ក្រប៉ៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចលាតត្រដាង បញ្ជាក់ក្រោយការពិនិត្យ និងស្រាវជ្រាវ។

នគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ករណីនេះដំបូងឡើង ត្រូវបានប្រជាពលរដ្ឋនាំគ្នាផ្អើលថា ជាករណីឃាតកម្ម ចាប់សម្លាប់ ប៉ុន្តែក្រោយការពិនិត្យ ច្បាស់លាស់ ទើបដឹងថា ជាជនរងគ្រោះ បានដួលបោកក្បាល និងសឺហ្គ្រែលូ ស្លាប់ដោយខ្លួនឯង នៅម៉ោង៦ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ។

សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ មិត្ត សំអាង ហៅអាបាប៊ូ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរជាកម្មករសំណង់រស់នៅកន្លែងកើតហេតុមានស្រុក កំណើតនៅទួលទំពូង រាជធានីភ្នំពេញ។

ប្រភពបានបន្តថា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូជនរងគ្រោះត្រឡប់មកពី ធ្វើការសំណង់នៅម្តុំផ្សារប៉េសេភ្នំពេញ លុះមកដល់ក្នុងភូមិបានចូលផ្ទះទេ ព្រឹកឡើងទើបមានការភ្ញាក់ផ្អើលថា ត្រូវគេសម្លាប់ក្រោយពេល កើតហេតុនគរបាលបានចុះទៅពិនិត្យទើបដឹងថា ជនរងគ្រោះស្លាប់ដោយដួលបោកក្បាល និងសឺហ្គ្រែលូរយះ ប្រវែង១ចង្អុលដៃ។ ក្រោយពេលជំនាញពិនិត្យរួចត្រូវបានមេភូមិនិងប្រជាការពារ ក្រុមគ្រួសារយកទៅបូជា នៅវត្តក្រប៉ៅទៅតាមប្រពៃណី។

សវតារឿង៖បុរសម្នាក់ត្រូវបានគេរាយការណ៍មកថា ត្រូវបានជនមិនស្គាល់មុខ ចាក់សម្លាប់ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែក ក្រុងតាខ្មៅ ខេត្តកណ្តាល។

អ្នកភូមិបានឲ្យដឹងថា ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះទៅធ្វើ កោសល្យវិច្ច័យ នៅកន្លែងកើតហេតុ ហើយជុំវិញ និងករណីការចាក់សម្លាប់នេះ នៅមិនទាន់មានប្រភពណា បញ្ជាក់ថា មកពីមូលហេតុអ្វីច្បាស់ លាស់នៅឡើយទេ៕

អាថ៌កំបំាង ជុំវិញការចាក់សម្លាប់ បុរសម្នាក់ នៅក្រុងតាខ្មៅ

អាថ៌កំបំាង ជុំវិញការចាក់សម្លាប់ បុរសម្នាក់ នៅក្រុងតាខ្មៅ

អាថ៌កំបំាង ជុំវិញការចាក់សម្លាប់ បុរសម្នាក់ នៅក្រុងតាខ្មៅ

អាថ៌កំបំាង ជុំវិញការចាក់សម្លាប់ បុរសម្នាក់ នៅក្រុងតាខ្មៅ