ចិនផ្តល់ អគារខុទ្ទកាល័យ មួយខ្នង និងរថយន្ត Bus បីគ្រឿង ដល់ព្រឹទ្ធសភា

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយជំនួសមកកម្ពុជា បានផ្តល់អគារខុទ្ទកាល័យមួយខ្នង ចំនួនបីជាន់ និងរថយន្ត Bus បីគ្រឿដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា។

លោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតសាធារណៈប្រជាមានិតចិន មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារខុទ្ទកាល័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ថា គម្រោងអគារនេះ គឺជាគម្រោងដ៏សំខាន់មួយទៀត របស់ភាគីចិន ដើម្បីជួយកែសម្រួលដល់ដំណើរការ ការងាររបស់ព្រឹទ្ធសភា ហើយក៏ជាសក្ខីភាពដ៏ជាក់ស្តែងមួយទៀត ដែលបានឆ្លុះបញ្ចាំង នូវកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព រវាងចិន-កម្ពុជា ។

លោកស្រីបញ្ជាក់ថា« ធ្វើជាមិត្តល្អ មិត្តពិតប្រាកដរបស់កម្ពុជា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាដៃគូ កិច្ច សហប្រតិបត្តិការ យុទ្ធសាស្ត្រដ៏សំខាន់ ។ ការធ្វើឲ្យកិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ស៊ី  ជម្រៅនេះ មិនត្រឹមតែជាមតិ ឯកភាពយុទ្ធសាស្ត្រដ៏សំខាន់ របស់ថ្នាក់ដឹកនំាប្រទេសទំាងពីរនោះប៉ុណ្ណោះទេ ហើយក៏ជាគោលបំណង របស់ប្រជាជនកម្ពុជានៃប្រទេសទំាងពីរដែរ»។

លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា ចាប់តាំងពី បង្កើតព្រឹទ្ធសភាក្នុងឆ្នាំ១៩៩៩មក ទល់ពេលនេះសភា  រដ្ឋាភិបាល និងប្រជាជនចិនបានផ្តល់ជំនួយ ១២លើក ដល់ព្រឹទ្ធសភា។ លោកបន្តថា សម្រាប់ជំនួយអគាខុទ្ទកាល័យ ដែលធ្វើពិធីបញ្ចុះបឋមសិលា ថ្ងៃ    នេះជាលើកទី១៣ ហើយ។ ការជួយ អគាខុទ្ទកាល័យ ដល់ថ្នាក់ដឹកនាំព្រឹទ្ធសភាលើកនេះ មានមួយខ្នង កម្ពស់៣ជាន់ មានទំហំសរុប ១៥០០ម៉ែត្រ ក្រឡាមានតម្លៃកិច្ច សន្យាចំនួន ២២.២០០.០០០យន់ ស្មើនឹង៣.៥០០.០០០ដុល្លារអាម៉េរិក។ គម្រោងសាងសង់ អគារខុទ្ទកាល័យថ្នាក់ដឹកនំាព្រឹទ្ធសភានេះ ធ្វើដោយក្រុមវិស្វករចិន និងបញ្ចប់ក្នុងរយៈពេល១៤ខែ។

សម្តេចវិបុសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ការផ្តល់ជំនួយនាពេលនេះ បានឆ្លើយបតនឹងការខ្វះខាតរបស់ ស្ថាប័ន  ព្រឹទ្ធសភា រដ្ឋាភិបាលចិនបានឈានមុខគេយ៉ាងសកម្ម ក្នុងការរួមចំណែក បំពេញនូវការខ្វះខាតតូចធំទំាងឡាយ ៕

ចិនផ្តល់ អគារខុទ្ទកាល័យ មួយខ្នង និងរថយន្ត Bus បីគ្រឿង ដល់ព្រឹទ្ធសភា

ចិនផ្តល់ អគារខុទ្ទកាល័យ មួយខ្នង និងរថយន្ត Bus បីគ្រឿង ដល់ព្រឹទ្ធសភា

ចិនផ្តល់ អគារខុទ្ទកាល័យ មួយខ្នង និងរថយន្ត Bus បីគ្រឿង ដល់ព្រឹទ្ធសភា

ចិនផ្តល់ អគារខុទ្ទកាល័យ មួយខ្នង និងរថយន្ត Bus បីគ្រឿង ដល់ព្រឹទ្ធសភា