លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត

មនុស្សស្រីតែងតែប្រាថ្នាចង់បានជើងស្រឡូន និងគ្មានជាតិខ្លាញ់ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណ។ អនុវត្តលំហាត់ប្រាណងាយៗដែលអ្នកអាចធ្វើនៅផ្ទះបាន អ្នកនឹងត្រូវការភាពអត់ធ្មត់ និងពេលវេលាខ្លះរហូតដល់អ្នកបានឃើញលទ្ធផល។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត

១. អង្គុយលោត

ឈរបង្ហើបកែងជើង និងបន្ទាបជង្គង់ចុះ៩០ដឺក្រេ ហើយលោតឡើងតាមដែលអាចធ្វើទៅបានឲ្យបាន - ដង។ ធ្វើលំហាត់ប្រាណនេះឲ្យបាន -៤លើក។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត 

២. ក្រាបកន្ថែកជើង

ចាប់ផ្តើមក្រាបចុះ ដោយដាក់ជើងទ្រាប់នៅលើក្រណាត់កន្សែង។ រក្សារាងកាយខាងលើរបស់អ្នកឲ្យនឹងនរ កន្ថែកជើងឲ្យធំតាមដែលអាចធ្វើទៅបានបន្ទាប់មកបង្រួមជើងចូលគ្នាវិញយឺតៗ។ ធ្វើលំហាត់ប្រាណនេះឲ្យបាន ១លើក ហើយមួយលើក ១៥ដង។ អ្នកអាចសម្រាកបានតាមតម្រូវការក្រោយពេលធ្វើរួច១៥ដង។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត 

៣. អង្គុយកន្ថែក

ឈរឲ្យត្រង់ រួចកន្ថែកជើងឲ្យធំបន្តិច ងាកម្រាមជើងចេញ ៤៥ដឺក្រេ។ លើកដៃរបស់អ្នកដាក់ទៅមុខឲ្យត្រង់ រួចបន្ទាបខ្លួនអង្គុយយឺតៗ រក្សាដងខ្លួនឲ្យត្រង់។ ប្រឹងងើបឡើងយឺតៗរួចធ្វើម្តងទៀត។ បន្ទាបខ្លួនចុះឲ្យបានទាបតាមដែលអ្នកអាចធ្វើបាន។ បន្ទាបខ្លួនចុះឲ្យបានរយៈពេល ១នាទីតាមដែលអាចធ្វើបាន បន្ទាប់មកសម្រាក ៣០វិនាទី។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត

៤. លើកជើងម្ខាងឡើងលើ

ដេកដាក់ដៃឲ្យត្រង់ចុះ បាតដៃដាក់ផ្កាប់ចុះក្រោម។ចាប់ផ្តើមលើកជើងឆ្វេងរបស់អ្នកឡើងលើឲ្យត្រង់ម្រាមជើងចង្អុលទៅលើពិដាន។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត

លើកជើងឡើងតាមទិសដៅទ្រនិចនាឡិកាឲ្យបាន ៥ដង បន្ទាប់មកដាក់ជើងចុះវិញតាមបញ្ច្រាសទ្រនិចនាឡិកា។ ជើងម្ខាងទៀតធ្វើដូចគ្នា។

 

៥. លើកត្រគាកឡើង

ដេកសណ្តូកលើឥដ្ឋ រួចបញ្ឈរជង្គង់ឡើងសម្លឹងមើលទៅលើ។ ដាក់សណ្តូកដៃឲ្យត្រង់។ចុចកែងជើងដើម្បីលើកត្រគាករបស់អ្នកចេញពីលើឥដ្ឋនិងរក្សាដងខ្លួនឲ្យបានត្រង់។ ត្រូវឲ្យត្រង់ចាប់ពីកន្លែងជង្គង់ដល់ស្មា នៅពេលលើកត្រគាកឡើង។ រង់ចាំរយៈពេល ២វិនាទី បន្ទាប់មកត្រឡប់មកភាពដើមវិញយឺតៗ។

លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត

ធ្វើលំហាត់ប្រាណបែបនេះឲ្យបានច្រើនដងតាមដែលអ្នកអាចធ្វើទៅរួច ដោយមិនចាំបាច់ឈប់សម្រាក៕

 

ដោយ៖ ដារ៉ា

ប្រភព៖ myilifestyle

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត
    • លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត已关闭评论
    • 19 views
    • Hide Sidebar
      A+
    Publish on:2015/12/31  Category:សុខភាព
    Tags: