រូប​ដែល​គេ​ កាត់​តកំបុត​ដៃ​សម្តេច​តេ​ជោ ជា​រូប​គួរឱ្យ​ក្តុកក្តួល នាចុងឆ្នាំ ២០១៥

រូប​ដែល​គេ​ កាត់​តកំបុត​ដៃ​សម្តេច​តេ​ជោ ជា​រូប​គួរឱ្យ​ក្តុកក្តួល នាចុងឆ្នាំ ២០១៥

ដោយ៖ សូរ្យរិទ្ធ

​ដំបូង​យើង​ត្រូវ​និយាយ​ពី​សុជីវធម៌​របស់​មនុស្ស ។ ប្រជាជន​ម្នាក់ៗ កើតមក​សុទ្ធតែ​ភ្ជាប់​មកជា​មួយ​នូវ «​សីលធម៌​»​របស់ខ្លួន​, « មនុស្ស​គ្រាន់បើ​ជាង​សត្វ ស្ថិតនៅត្រង់​មារយាទ និង សម្តី​មាន​សុភ​វិនិច្ឆ័យ តែបើ​មនុស្ស​ខ្វះ​មារយាទ និង សម្តី​គ្មាន​សុភ​វិនិច្ឆ័យ​ហើយ សត្វ​ទេ​ដែល​ប្រសើរ​ជាង​មនុស្ស​» ។​រូប​ដែល​គេ​ កាត់​តកំបុត​ដៃ​សម្តេច​តេ​ជោ ជា​រូប​គួរឱ្យ​ក្តុកក្តួល នាចុងឆ្នាំ ២០១៥

រូបដើម

រូប​ដែល​គេ​ កាត់​តកំបុត​ដៃ​សម្តេច​តេ​ជោ ជា​រូប​គួរឱ្យ​ក្តុកក្តួល នាចុងឆ្នាំ ២០១៥

រូបកាត់ត

រូប​ដែល​គេ​ កាត់​តកំបុត​ដៃ​សម្តេច​តេ​ជោ ជា​រូប​គួរឱ្យ​ក្តុកក្តួល នាចុងឆ្នាំ ២០១៥

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន មិនបាន​ប្រើ​វិចារណញ្ញាណ​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ​ទេ ។ ជាក់ស្តែង account ឈ្មោះ Vannak Men បាន​ប្រមាថ​ទៅលើ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​កាត់ត​រូបភាព​សម្តេច​ជា​មនុស្ស​កំបុត​ដៃស្តាំ ឈរ​នៅ​ឆ្នេរ​ខ្សាច់​ខេត្ត​ព្រះសីហនុ​ម្នាក់ឯង ។ យើង​និយាយ​នេះ មិនមែន​មានន័យថា គាត់​ជាម​នុស្ស CPP ដែល​យើង​លើកជើង​នោះទេ ទោះ​លោក សម រង្ស៊ី ឬ លោក កឹម សុខា ជា CNRP ក្តី ពួកគាត់​សុទ្ធតែ​ឈាម​ខ្មែរ​តែមួយ​ទាំងអស់ មិនគួរ​មាន​អា​រិ​ភាព ឬ កាត់ត​រូប ឬ ប៉ាត​លាប​ពណ៌​ឱ្យ​គ្នា​បន្តទៅ​ទៀតឡើយ ។ សុំ​សួរ​ទៅ account Vannak Men តើ​គាត់​កាត់ត​រូប​សម្តេច​តេ​ជោ​កំបុត​ដៃ​បែបនេះ គាត់​បាន​ចំណេញ​អ្វី​ខ្លះទៅ ?!! សុំ​ចម្លើយ​បន្តិច​មើល៍ !!

​រូប​កំបុត​ដៃ ជា​រូប​គួរឱ្យ​រន្ធត់ និង ក្តុកក្តួល​ចិត្ត មិន​តែ​ចំពោះ​រូប​សម្តេច​តេ​ជោ​ម្នាក់​ទេ សូម្បីតែ​រូប​ប្រជាជន​សាមញ្ញ កងទ័ព​កំបុត​ដៃ ដែល​យើង​បានឃើញ សុទ្ធតែ​ក្តុកក្តួល រញ្ជួយ​ចិត្ត អាណិត​ទាំងអស់ ព្រោះ​គាត់​ជា​ជនពិការ​ក្នុងសង្គម ។

​សូម​ប្រើ​សម្បជញ្ញៈ​របស់ខ្លួន​ឡើងវិញ ហើយ​អ្នក​កាត់ត​រូប​បែបនេះ គួរ​មាន​វិប្បដិសារៈ​ឡើងវិញ​ផង !!