​ប្រទះឃើញ​សព​បុរស​ម្នាក់ មាន​ស្នាម​បែក​លលាដ៍ក្បាល ដេកស្លាប់​ក្នុង​ថ្លុកឈាម

​កណ្តាល: សព​បុរស​ម្នាក់ មាន​ស្នាម​បែក​លលាដ៍ក្បាល​ខាងក្រោយ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង ជាង ៤ ទៀបភ្លឺ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ មិត្ត សំអាង ហៅ បា​ប៊ូ ភេទ​ប្រុស អាយុ​ប្រហែល ៣៤ ឆ្នាំ (​ជនអនាថា​)  មុខរបរ កម្មករសំណង់  ។ នៅលើ​ក្បាល​សព​ជនរងគ្រោះ មាន​ស្លាកស្នាម​បែក​ខាងក្រោយ ប្រវែង ៦ សង់ទីម៉ែត្រ ។​

​ប៉ូលិស​បានឱ្យដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច បានទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ដេកស្លាប់ នៅ​ចំណុចកើតហេតុ​ខាងលើ ភ្លាមនោះ កម្លាំង​ជំនាញ​ក្រុង សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ  ។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​បំភ្លឺ​ឱ្យដឹងថា ជនរងគ្រោះ ជា​មនុស្ស​ផឹកស្រា​ស្រវឹង ជាប្រចាំ ហើយ​ពុំដែល​មានទំនាស់ ជាមួយ​អ្នកណា​ឡើយ ។ តាម​ការសន្និដ្ឋាន ជនរងគ្រោះ ស្លាប់​ដោយ​ការ រអិលដួល បោក​ក្បាល​ទៅក្រោយ បណ្តាល​ស្លាប់​។​

​សព​ជនរងគ្រោះ បានប្រគល់​ឲ្យ​អាជ្ញាធរ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V/S

​ប្រទះឃើញ​សព​បុរស​ម្នាក់ មាន​ស្នាម​បែក​លលាដ៍ក្បាល ដេកស្លាប់​ក្នុង​ថ្លុកឈាម