​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្រតិកម្ម​រឿង​បើក​គណបក្ស​បំបែក​សំឡេង​CNRP

រាជធានី​ភ្នំពេញ​៖​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃនេះ ប្រធាន​គណបក្ស យុវជន​កម្ពុជា បាន​ប្រតិកម្ម និង​វាយបក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លើកឡើង​ថាបើ​គណបក្ស សង្គ្រោះ​ជាតិ​ល្អ​សូមកុំ​បារម្ភ​រឿង​គេ​បំបែក​សំឡេង​អី បើ​អ្នក​គិតថា គណបក្ស​យុវជន​កម្ពុជា បង្កើត​មក ដើម្បី​បំបែក​សំឡេង​បក្ស​ស​ង្រោះ​ជាតិ នោះ​អ្នក​កំពុង​គិតថា​បក្ស​ស​ង្រោះ​ជាតិ​មិនមាន​មេដឹកនាំ​ល្អ​ទេ ព្រោះថា​គ្រាន់តែ​ក្មេង​ស្រុកស្រែ​ម្នាក់ អាច​បំបែក​សំឡេង​គណបក្ស​ស​ង្រោះ​ជាតិ​បាន ។ 

​    ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានសរសេរថា ធាតុពិត​គឺ​គណបក្ស​ស​ង្រោះ​ជាតិ​ទេ ជាហេតុ​ធ្វើ​ឲ្យ​មាន​គណបក្ស​បង្កើត​ច្រើន​យ៉ាងនេះ ព្រោះ​មេបក្ស​នោះ​គ្មាន​គោលការណ៍ និង​គោលជំហរ​ច្បាស់ និង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​បក្ស​ខ្លួន និង​ជាពិសេស​រត់ចោល មន្ត្រី​បក្ស​របស់ខ្លួន​ដែល​កំពុង​ជួប​ទុក្ខ​។ បើ​បក្ស​ប្រជាជន​កម្ពុជា​វិញ វា​ជា​ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​មានការ​ផ្លាស់ប្តូរ ប៉ុន្តែ​មិនមែន​បក្ស​ស​ង្រោះ​ជាតិ​មក​ជំនួយ​ទេ​»​។ 

​    ​លោក ពេជ្រ ស្រស់ ប្រតិកម្ម​បែប​នោះ បន្ទាប់ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រិះគន់​លោក​ជា​បន្តបន្ទាប់​ថា លោក​បង្កើត​គណបក្ស​គឺ​ដើម្បី​បំបែក​សម្លេង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចោទថា លោក​បាន​លុយ​ពី​ណា ដើម្បី​បង្កើត​គណបក្ស​នោះ ។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ បាន​បកស្រាយ​ថា នេះ​ជា​ផ្ទះ​របស់ខ្ញុំ​ហើយ​កំពុង ដាក់លក់​អស់​រយៈពេល​២​ខែ ហើយ លក់​ដើម្បី​ចូលប្រឡូក​នយោបាយ ជាពិសេស​ឃើញ​បងប្អូន​ពលរដ្ឋ និង​យុវជន​ខ្មែរ​ទាំងអស់​កំពុង​ជួប ប្រទះ​និង​ការ​កេងចំណេញ ពី​អ្នកនយោបាយ​កន្លងមក​។ 

​    ​លោក បញ្ជាក់ថា ខ្ញុំ​គ្មាន​ចិត្ត ឯណា​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្នុង​វ័យ​៣៦​ឆ្នាំ​នោះទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ឋិ​ប្រតិកម្ម និង​សម្លេង​របស់ ខ្លួន​ទៅនឹង​អ្នកនយោបាយ និង​អ្នកកាន់អំណាច​ក្នុង​ក្របខណ្ឌ​នយោបាយ​ត្រឹមត្រូវ​។ ហើយ​សូម​បងប្អូន​យុវជន និង​ពលរដ្ឋ​ខ្មែរ ឈប់​ស្មាន​ផ្តេសផ្តាស មកលើ​ខ្ញុំ​ទៀត ព្រោះថា បើ​ការចោទប្រកាន់ របស់​បងប្អូន​មកលើ​ខ្ញុំ​ខុស​ការពិត វា​ជា​អំពើរ​បាប​មួយ​ដែល មាន​ចំណារ​ក្នុង​គម្ពី​ព្រះ​ពុ​ទ្ឋ​។ បើ​មិនបាន ជួយ​អ្វី​ដល់​គណបក្ស​យុវជន​កម្ពុជា​ទេ សូមកុំ​ព្យាយាម​បំផ្លាញ​វា​អី ព្រោះថា​បក្ស​នេះ​ជា​ក្តីសង្ឃឹម​របស់​យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

​     លោក បានលើកឡើង​ទៀតថា បើ​អ្នក​គិតថា​បក្ស​ស​ង្រោះ​ជាតិ​ល្អ​ចូរ​អ្នក​កុំ​បារ​ម្មណ៍​រឿង​គេ​បំបែក សម្លេង​អី បើ​អ្នក​គិតថា​គណបក្ស យុវជន​កម្ពុជា​បង្កើត​មក​ដើម្បី​បំបែក សម្លេង​បក្ស​ស​ង្រោះ​ជាតិ នោះ​អ្នក​កំពុង​គិតថា​បក្ស​ស​ង្រោះ​ជាតិ​មិនមាន​មេដឹកនាំ​ល្អ​ទេ ព្រោះថា គ្រាន់តែ​ក្មេង​ស្រុកស្រែ​ម្នាក់ អាច​បំបែក​សម្លេង​បក្ស​ស​ង្រោះ​ជាតិ​បាន​។ ធាតុពិត​គឺ​បក្ស​ស​ង្រោះ​ជាតិ​ទេ ជាហេតុ​ធ្វើ​ឲ្យ​មាន​បក្ស​បង្កើត​ច្រើន​យ៉ាងនេះ ព្រោះ​មេបក្ស​នោះ​គ្មាន​គោលការណ៍ និង​គោលជំហរ​ច្បាស់ និង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​បក្ស​ខ្លួន និង​ជាពិសេស​រត់ចោល មន្ត្រី​បក្ស​របស់ខ្លួន​ដែល​កំពុង​ជួប​ទុក្ខ​។ បើ​បក្ស​ប្រជាជន​កម្ពុជា​វិញ វា​ជា​ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​មានការ​ផ្លាស់ប្តូរ ប៉ុន្តែ​មិនមែន​បក្ស​ស​ង្រោះ​ជាតិ​មក​ជំនួយ​ទេ​»​។ 

​    ​អ្នកវិភាគ នយោបាយ​បាន​ហៅ​ការ​លាប​ពណ៌​លើ​គណបក្ស​ទើប​បង្កើត​ថ្មី​ជា​រឿង​ដដែលៗ គ្មានអ្វី​ប្លែក​នោះទេ ហើយ​ការ​លាប​ពណ៌​គ្នា​នោះ​គឺធ្វើឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ៕ 

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ប្រតិកម្ម​រឿង​បើក​គណបក្ស​បំបែក​សំឡេង​CNRP