​កាមរី​បា​ឡែ​ន​មួយគ្រឿង​ឆ្លងភ្លើង​ឆេះ​ម៉ត់ ខណៈ​កំពុងធ្វើដំណើរ​

រាជធានី​ភ្នំពេញ​៖រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ទឹកប្រាក់​ដែល​ក្នុង​មាន​មនុស្ស​ចាស់ និង​ក្មេង​៦​នាក់​ជា​លក្ខណៈ​គ្រួសារ ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ បើទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​២​គ្រឿង បាន​ទៅ​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់​ក៏ដោយ​នោះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​តាមផ្លូវ​ចុះ​ពី​ស្ពាន​លី​យ៉ុង​ផាត់ ទៅ​ត្រើយ​ខាងកើត សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ខណៈ​បើក​ពី​ស្ពាន​លី​យ៉ុង​ផាត់​រថយន្ត​មួយគ្រឿង​នេះ​ត្រូវ​ភ្លើង​ឆេះ​ពី​ផ្នែក​ខាងមុខ សង្ស័យ​ឆ្លងភ្លើង បណ្តាល​ឲ្យ​មាន​ផ្សែងហុយ និង​អណ្តាតភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ ហើយ​ភ្លាមៗ​នោះ អ្នកបើករថយន្ត និង​អ្នកជិះ​ទាំងចាស់ទាំងក្មេង ចំនួន​៦​នាក់​បាននាំគ្នា​ចុះ​ចេញពី​រថយន្ត ហើយ​ប្រមូលយក​ឥ​វ៉ាន់​ក៏​មិនទាន់​ផងដែរ​៕

​កាមរី​បា​ឡែ​ន​មួយគ្រឿង​ឆ្លងភ្លើង​ឆេះ​ម៉ត់ ខណៈ​កំពុងធ្វើដំណើរ​