Wenger ជឿ​ជាក់​ថា Arsenal នឹង​លើក​ពាន Premier League

Wenger ជឿ​ជាក់​ថា Arsenal នឹង​លើក​ពាន Premier League

លោក Arsene Wenger អ្នក​ចាត់​ការ​ក្លិប​កាំភ្លើង​ធំ​ Arsenal មាន​ជំនឿ​ចិត្ត​ថា​កូន​ក្រុម​របស់​ខ្លួន​នឹង​អាច​លើក​ពាន Premier League រដូវកាល​នេះបាន។

 

ការ​និយាយ​ដូច្នេះ​បន្ទាប់​ពី Arsenal កំពុង​គ្រង​តំណែង​កំពូល​តារាង​ ដោយ​មាន៣៩ពិន្ទុ​ ក្រោយលេង​បាន​១៩ប្រកួត ស្មើក្រុម​លេខ២ Leicester City ប៉ុន្តែ​លើស​ក្រុម​លេខ​៣ Man City ៣​ពិន្ទុ​ និង​ដាច់ Spurs ដែល​ឈរ​នៅ​លេខ​៤​ចំនួន​៤​ពិន្ទុ។

 

Wenger ជឿ​ជាក់​ថា Arsenal នឹង​លើក​ពាន Premier League

 

គ្រូ​បង្វឹក​វ័យ​៦៦ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ជឿជាក់​លើ​ឱកាស​ក្នុង​ការ​ឈ្នះ​ជើង​ឯក។ យ៉ាង​ណា​ក៏​ដោយ យើង​នៅ​សល់​ផ្លូវ​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​ធ្វើដំណើរ​យើង​ត្រូវ​ប្រឹង​ប្រែង និង​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​នានា គ្មាននរណា​ម្នាក់​អាច​បញ្ឈប់​យើង​បាន​ទេ គឺ​ពេល​នេះ ​Arsenal ឈរ​លេខ​១​ក្រោយ​១៩​ប្រកួត”។

 

​កាំភ្លើង​ធំត្រូវ​ប្រឈម​មុខ​នឹង​សារិកា​ព្រៃ ​Newcastle ដោយ​គ្មាន​​​ខ្សែ​ប្រយុទ្ធ Alexis Sanchez​ ​ថ្ងៃ​សៅរ៍​​នេះ ដើម្បី​បន្ត​​​កាន់កាប់​តំណែងលេខ១ ខណៈ​ក្រុម​លោក McClaren កំពុង​ត្រូវ​ការ​ពិន្ទុ​យ៉ាង​ខ្លាំង​ដើម្បី​គេច​ពី​តំបន់​ត្រូវ​កាត់​ចោល៕

 

ចុចអាន៖ Wenger ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ជឿ​លើ​កីឡាករ និង​រូប​លោក

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal