អូស្ត្រាលី​សន្យា ​បន្ត​ពង្រឹង​សហប្រតិបត្តិការ​បញ្ហា​សន្តិសុខ​ព្រំដែន ​និង ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ ​កម្ពុជា​

ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​បាន​ថ្លែងថា​ប្រទេស​របស់ខ្លួន​នៅតែ​បន្ត​ពង្រឹង​នូវ​កិច្ច​ប្រតិបត្តិ​ ការល្អ​លើ​បញ្ជា​សន្តិសុខ​តាម​តំបន់​ព្រំដែន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ប្រទេស​កម្ពុជា​។ ការសម្តែង​សុ​ឆ​ន្ទះ​របស់​ប្រមុខ​ការទូត​ប្រទេស​អូស្ត្រាលី​រូបនេះ​ធ្វើឡើង​ក្នុងជំនួប​ទ្វេរ​ភាគី​រវាង​សម្តេច​អគ្គ​​មហា​ពញា​ចក្រី​ហេង សំរិន​ប្រធានរដ្ឋសភា​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោកស្រី អា​លី​សុន បូ​រ៉ូ​ (ALison Burrows) កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងមក​។​

ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​ប្រាប់​ទៅ បណ្តាញ​សារពត៌មាន លោក កែវ​ពិសិដ្ឋ​នាយក​ខុ​ទ្ធ​កាល័យ​សម្តេច​ហេ​​ង​សំរិន​ឱ្យដឹងថា ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងមកនេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មា​ណ​កម្មវិធី​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា​ដូចជា​ជំរុញ​លើក​ស្ទូ​យ​ផ្នែក​ធនធានមនុស្ស ដោយបាន ផ្តល់​អាហា​រូប​ករ​ណ៍​ដល់​និស្សិត​កម្ពុជា ផ្តល់ជំនួយ​កំចាត់មីន ការអភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជំនួស​លើក​សាលាក្តី​ខ្មែរ​ក្រ​​ហម​ជាដើម​។​

ជាមួយគ្នានេះដែរ​លោកស្រី ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​ដែល​ បាន​បង្ក​ភា​ងាយស្រួល ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​យ៉ាង​ល្អជា​មួយ​ស្ថានទូត​កាណាដា និង​រដ្ឋសភា​អូស​ស្ត្រា​លី​ក្នុង​អាណត្តិ​បេសកម្ម​កា​ទូត​របស់​លោកស្រី​រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ​។​ ក្នុង​អាណត្តិ​របស់លោក​ស្រី​នេះដែរ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ដែល​ឈានដល់​រាជរដ្ឋាភិបាល​ទាំងពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ កម្ពុជា​ព្រម​ទទួលយក​ជនភៀសខ្លួន​អូស្ត្រាលី​ពី​កោះ​ណេ​រុម​ក​រស់នៅ​ប្រទេស​កម្ពុជា​ថែមទៀត។​

លោកស្រី​បញ្ជាក់ថា​ «​ចំពោះ​កម្មវិធី​និង​កិច្ចសហប្រតិបត្តិការ​ដែល​កម្ពុជា​និង​អូ​សស្ត្រា​លី​បានធ្វើ​ថ្មីៗ​ និង​ បន្ត​នោះ គឺជា​ការបន្ត​ពង្រឹង សន្តិសុខ​តាម​តំបន់​ព្រំដែន ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ក្នុង​តាមដាន​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការជួញដូរ​មនុស្ស​ជាដើម​»​។ លោកស្រី​ថា​” ជាង​នេះ​ក្នុង​អាណត្តិ​របស់ខ្ញុំ​បាន​គៀងគរ​អ្នកវិនិយោគ​អូស​ស្ត្រា​លី​មក​ដាក់​វិនិយោគ ទុន​មក​កម្ពុជា​ជាច្រើន​មកហើយ​” ។​

លោកស្រី​សង្ឃឹម​ជឿជាក់ថា​នៅក្នុង​ឆ្នាំ​ថ្មី​នេះដែរ អូស្ត្រាលី និង​ប្រទេស​កម្ពុជា​កាន់តែ​មាន​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ភាពល្អប្រសើ​បន្ថែមទៀត ពិសេស​នោះ​ប្រធាន​សភាជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្ស​ន​កិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​អូ​សស្ត្រា​លី​នាពេលខាងមុខ​។​

ថ្លែង​ក្នុងជំនួប​នេះដែរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​សម្តែង​ការថ្លែងអំណរគុណ​ដល់​ប្រទេស​អូ​ស្រា្ត​លី​ដែល​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ល្អ​ជាមួយ​កម្ពុ​ជានា​កន្លង​មក​។​ ពិសេស​ជាង​នេះ​ប្រទេស​អូស្ត្រាលី​បានផ្តល់​ជំនួយ​សម្រាប់អភិវឌ្ឍន៍​ជា​ផ្លូវ​ការដែល​ជួយ​គ្រប់​ដណ្តប់​លើ​សង្គម​កម្ពុជា​ជា​ច្រើ ន​ដូចជា​​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស វិស័យ​កសិកម្ម អភិវឌ្ឍន៍ជនបទ ហេ​ដ្ឋា​រចនា​ស័​ម្ព​ន្ធ សុខា​ភិ​​បាល​ជាដើម​៕​ដេប៉ូ​

សម្តេច​ពញា​ចក្រី ហេង សំរិន​ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ (​រូបៈ​ដេប៉ូ​)

អូស្ត្រាលី​សន្យា ​បន្ត​ពង្រឹង​សហប្រតិបត្តិការ​បញ្ហា​សន្តិសុខ​ព្រំដែន ​និង ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ ​កម្ពុជា​