សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

​សុវត្ថិ​ឌី ធា​រី​កា បេ​ក្ខ​នារី​រាង​តូច​ច្រឡឹង​ដែល​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​​ថ្នាក់​ពិភពលោក Cambodian idol រដូវ​កាល​ទី​១ ប្រចាំឆ្នាំ ២០១៥ របស់​ទូរទស្សន៍​ហង្ស​មាស ដែល​ទស្សនិកជន​បាន​ស្គាល់​ច្បាស់​តាមរយៈ​ទេពកោសល្យ​សិល្បៈ​ផ្អែក​សំឡេង​ដែលមាន​ទឹកដម​ពីរោះ​ក្រអួន ក្រអៅ​លន្លង់លន្លោច ហើយ​អាច​ច្រៀង​បាន​ស្ទើរតែ​គ្រប់​ចង្វាក់​នៃ​បទ​ចម្រៀង បូក​រួមទាំង​សមត្ថភាព​បញ្ចេញ កាយវិការ​ដ៏​សក្តិសម​និង​រស់​រវើក​ទៅតាម​ទំនុក​ចម្រៀង​ដែល​នាង​បាន​ច្រៀង​។​

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

ធា​រី​កា ដែល​ជាប់​ងារ​ឈ្មោះ​ជា « នាង​តូច​» រូបនេះ បើទោះបីជា​រូបនាង​បាត់បង់​ឱ្យ​កាស​ក្នុង​ការលើក​ពាន​នៅក្នុង កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​ក៏ដោយ​ក៏​រូបនាង​អាច​ឆក់យក​ឱកាស​ថ្ពក់​យក​បេះដូង​ទស្សនិកជន​យ៉ាង ច្រើន​ពី​កម្ម​វិធិ​មួយ​នេះ ហើយ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​ស្ទួយ​ឱ្យ​យុវតី​រូបនេះ ក្តាប់បាន​ឱកាស​ក្លាយជា​តារា ចម្រៀង​អាជីព​នាពេល​ឆាប់​ខាងមុខ ហើយ​កន្លងមក​នាង​ក៏​ទទួលបាន​ការងារ​ជា​បណ្តើរៗ​ផងដែរ​ក្រោយពី​កម្មវិធីនោះបាន​បញ្ចប់ ហើយ​ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ការឡើង​កម្មវិធី​វិញ ក៏ត្រូវ​បាន​នាង​តូច​រូបនេះ​បញ្ជាក់​ឱ្យ​សារព័ត៌មានក្នុងស្រុក​បានដឹងថា​បាន​ខ្ពស់​គួរសម​ផងដែរ​។​

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

ថ្មីៗ​នេះ ធា​រី​កា បានធ្វើឱ្យ​អ្នកគាំទ្រ​រូបនាង​មានការ​ភ្ញាក់ផ្អើល ក៏ដូចជា​សាទរ​ចំពោះ​រូបនាង​យ៉ាងខ្លាំង ក៏​ព្រោះតែ​រូបនាង​បាន​ទំលាយ​ឱ្យដឹងថា​នាង​ត្រៀ​ង​ខ្លួន​ក្នុង​ការចុះ​កុងត្រា​ច្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ហើយ បន្ទាប់ពី​ផលិតកម្ម​ខ្នាត​យក្ស​មួយ​នេះ​បើកភ្លើង​ខៀវ​ផ្តល់ឱកាស​ឱ្យ​នាង ហើយ​នាង​ក៏​សង្ឃឹម​ដែរ​ថា ក្រោយពី​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ចេញលក់​នៅលើ​ទីផ្សារ​នោះ នាង​នឹង​ទាញយក​ភាពល្បីល្បាញ​ជាក់​ជា​មិន​​ខាន​។

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

ជា​ចុងក្រោយ នាង​តូច​ក៏បាន​សំណូមពរ​ផងដែរ ដល់​ទស្សនិកជន​ដែល​បាន​គាំទ្រ​នាង​នាពេល​កន្លងមក សូមមេត្តា​បន្ត​គាំទ្រ​រូបនាង​បន្តទៀត ព្រោះថា​នាង​ជិត​ចេញ​បទ​ផ្ទាល់ខ្លួន​ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​ហើយ​៕ ភូមិន្ទ

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​

សុវត្ថិ​ឌី ធា​រី​កា ត្រៀម​ចូល​ផលិតកម្ម​ពេញសិទ្ធិ បន្ទាប់ពី​…​