ឆ្នាំ​សាកល​ ២០១៦ នឹង​មាន​ការ​ប្រគំ​តន្ត្រី​នៅ​មុខ​វត្ត​បទុម


ឆ្នាំ​សាកល​ ២០១៦ នឹង​មាន​ការ​ប្រគំ​តន្ត្រី​នៅ​មុខ​វត្ត​បទុម

ដើម្បី​អបអរ​ឱកាស​បុណ្យ​ចូលឆ្នាំ​សាកល​ ២០១៦ សាលា​រាជធានី​ភ្នំពេញ មិន​បាន​រៀប​ចំ​ព្រឹត្តិការណ៍ ឬ​កម្មវិធី​អ្វី​នោះ​ទេ ក្រៅ​ពី​រៀបចំ​ភ្លើង​តាម​សួនច្បារ និង​ផ្លាក​អបអរ​ឆ្នាំ​ថ្មី។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន រៀបចំ​ការ​ប្រគំ​តន្ត្រី នៅ​មុខ​វត្តសុវណ្ណ​​បទុម និង​កម្មវិធី​ផ្សេងៗតាម​គោលដៅ​ដទៃ​ទៀត​។ នេះ​បើ​តាម​លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់ Sabay អម្បាញ់មិញ​នេះ។ យ៉ាងណា​មិញ​ លោក​មិន​បាន​បញ្ជាក់​ ពី​មូលហេតុ​ដែល​សាលា​រាជធានី មិន​រៀបចំ​កម្មវិធី និង​ព្រឹត្តិការណ៍​ ដើម្បី​បម្រើ​អារម្មណ៍​ប្រជាជន​ខ្មែរ​នា​ឱកាស​នេះឡើយ៕

 

ឆ្នាំ​សាកល​ ២០១៦ នឹង​មាន​ការ​ប្រគំ​តន្ត្រី​នៅ​មុខ​វត្ត​បទុម

 

ឆ្នាំ​សាកល​ ២០១៦ នឹង​មាន​ការ​ប្រគំ​តន្ត្រី​នៅ​មុខ​វត្ត​បទុម

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

ប្រភពរូបភាព៖ Samdech Hun Sen, Cambodian Prime Minister