បណ្ណាល័យ​​ស្តង់ដា​មាន​តែមួយ​គត់​នៅ​តាកែវ


បណ្ណាល័យ​​ស្តង់ដា​មាន​តែមួយ​គត់​នៅ​តាកែវ

បណ្ណាល័យ​​ស្តង់ដា​មាន​តែមួយ​គត់​នៅ​តាកែវ

 
 

មាន​ទីតាំង​នៅ​ជាប់​មន្ទីរ​អប់រំ ​​ស្ថិត​នៅ​ក្នុងរបង​វិទ្យាលយ័​ជាស៊ីម​តាកែវ​ Bookbridge​ជា​បណ្ណាល័យ​ដំបូង​គេ​ដែល​មាន​ស្តង់ដា​តែ​មួយ​គត់ក្នុង​ការ​លើក​កម្ពស់​ការ​អាន​សៀវភៅ​របស់​ក្មេង​ក្នុង​ខេត្ត​ដ៏​ចំណាស់​មួយ​នេះ។ រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៧ព្រឹក​ទៅ​មាន​សិស្សានុសិស្ស​ចូល​អាន​​ជា​ហូរហែរ​មិន​តិចជាង​៦០នាក់​ទេ។

បណ្ណាល័យ​​ស្តង់ដា​មាន​តែមួយ​គត់​នៅ​តាកែវ

បណ្ណាល័យ​ស្ដង់ដា Bookbridge

 

កញ្ញា ឡុងស្រី ឌៀប​ទើបតែ​ផ្លាស់មក​គ្រប់គ្រង​នៅ​បណ្ណាល័យ​នេះ​បាន​ប្រាប់Sabayថា​​បណ្ណាល័យ​មួយ​នេះ​បាន​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០១១ក្រោម​ជំនួយ​របស់​ប្រទេសអាល្លឺម៉ង់​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​និង​ជម្រុញ ​សិស្ស​អោយ​មាន​វប្បធម៌​អាន​សៀវភៅ​ដូច​ជន​បរទេស​ដែរ​ និង​​ជះឥទ្ធិពល​វិជ្ជមាន​​ដល់​សិស្ស​ដែល​រស់នៅ​ជុំវិញ​តំបន់​នេះ​ដែរ។ថ្វី​ត្បិត​តែ​ចំនួន​អ្នក​ចូលអាន​មិន​ច្រើន​ប៉ុន្តែ​ ៥០-៦០នាក់​ដែល​ចូល​មក​ប្រើប្រាស់​សេវា​ខ្ចី​អាន សៀវភៅ​ក្នុង​បណ្ណាល័យ​នេះ ជា​តួលេខ​ខ្ពស់​បំផុត​បើ​ធៀប​ទៅ​បណ្ណាល័យ​ឯទៀត។

 

Bookbridge ​មាន​សៀវភៅ​​ច្រើន​ប្រភេទ​ដូចជា​ប្រលោមលោក​ រឿងព្រេង​និទាន​ជា​ភាសាខ្មែរ​និង​អង់គ្លេស ​សៀវភៅ​វប្បធម៌​ទូទៅ ចំណេះដឹង​ទូទៅ និង​សៀវភៅ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ជា​ដើម។​

 

រវល់​ផ្អៀងផ្អង​ដៃ​កាន់​គូល័រ​ឈើ​ផាត់​ពណ៌​យ៉ាង​យក​ចិត្ត​ទុកដាក់ យុវសិស្ស​ស្រី​ម៉ិច​ស្រីអូន ប្រាប់​​ Sabayថា ” ទីនេះ​មាន​បរិយាកាស​ល្អណាស់​បង ខ្ញុំ​មក​ទីនេះ​ចូលចិត្ត​គូរ​រូប និង​ ផាត់​ពណ៌​គំនូរ។

 

ក្រៅ​ពី​ប្រើប្រាស់​សៀវភៅ​ក្នុង​បណ្ណាល័យ​​អែម ពេជ្រ​ច័ន្ទ​បរមី​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​នេះ បាន​អោយ​ដឹង​ដែរ​ថា “ចង់​និយាយ​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​បរទេស ព្រោះ​ខ្ញុំ​អាច​ហ្វឹកហាត់​ភាសា​ជាមួយ​គាត់”។

បណ្ណាល័យ​​ស្តង់ដា​មាន​តែមួយ​គត់​នៅ​តាកែវ

 

ដោយឡែក​បុរស​វ័យ​ចំណាស់​ដឹក​កូនស្រី​​មក​រៀន​ភាសា​អង់​គ្លេស​រាល់​ល្ងាច​បាន​បង្ហាញ​ពី​អារម្មណ៍​មោទនៈ​ចំពោះ​វត្តមាន​បណ្ណាល័យ​ល្អ​កៀក​​បង្កើយ​នឹង​របង​ផ្ទះ ដែល​ជា​ចំណែក​មួយ​ជួយ​ដល់​ការ​សិក្សា​របស់​កូន​សិស្ស​ ជា​ជាង​ពួកគេ​យក​ពេល​វេលា​ទៅ​​ដើរ​លេង​ឥតប្រយោជន៍។

 

នរណា​ខ្លះ​អត់​ទាន់​​ចូល​អានសៀវភៅ​នៅ Bookbridge?

 

អត្ថបទ៖ ជិន វេន
រូបថត៖ ទួរសព្ទដៃ