អាមេរិក៖ ម្តាយ បាញ់សម្លាប់ កូនស្រីខ្លួនឯង ព្រោះច្រឡំថាជាចោរ

វ៉ាស៊ីនតោន៖ សោកនាដកម្ម ដ៏កម្រមួយ បានកើតឡើងទៅលើស្ត្រី ជាម្តាយមួយរូប រស់នៅ រដ្ឋ ផ្លូរីដា ភាគខាង ត្បូងអាមេរិក ដោយគាត់បានបាញ់ សម្លាប់កូនស្រីខ្លួនឯង នៅក្នុងផ្ទះ ដោយ ច្រឡំស្មានថា ជាចោរចូលលួច។

នេះបើតាមការផ្សាយពីសារព័ត៌មានអាមេរិក ដែលស៊ិនហួ ដកស្រង់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ ២០១៥។
ម្តាយខាងលើនេះ រស់នៅក្នុងតំបន់ ក្លោដ ភាគកណ្តាលរដ្ឋផ្លូរីដា បានយកកាំភ្លើងខ្លី បានបាញ់ សម្លាប់កូនខ្លួនឯង នៅពេលដែលខ្លួនបានឮសំឡេងមិនស្រួល នៅក្នុងផ្ទះពេលល្ងាចថ្ងៃអង្គារ ហើយសង្ស័យថា ជាចោរចូលលួចទ្រព្យសម្បត្តិ។
តាមពិតទៅស្ត្រីវ័យ ២៧ឆ្នាំជាកូន បានមកសួរសុខទុក្ខម្តាយ នៅថ្ងៃចុងឆ្នាំ ដោយនាងធ្វើ ដំណើរមកពីរដ្ឋ ណតស៍ ខារ៉ូលីណា។ នាងបានទទួលមរណភាព ក្រោយពីទើបបញ្ជូន ទៅដល់មន្ទីរពេទ្យ ដោយសារតែ គ្រាប់កាំភ្លើងខ្លីនោះ ត្រូវចំកន្លែងសំខាន់លើរាងកាយ។
ដោយឡែកស្ត្រីជាម្តាយ ដែលមានវ័យស្ទើរចាស់ជរាទៅហើយនោះ ក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ព្រោះរូបគាត់បានទទួលរងភាពតក់ស្លុត ខ្លាំងពេក។ រឿងក្តីខាងលើនេះ ប៉ូលិសមានភស្តុតាង និង សាក្សីគ្រប់គ្រាន់ នៅហ្នឹងកន្លែង កើតហេតុ ដោយត្រូវរង់ចាំស្ត្រីជាម្តាយ បានប្រសើរពីជំងឺ ទើបចាត់ការតាមនិតិវិធីច្បាប់៕

អាមេរិក៖ ម្តាយ បាញ់សម្លាប់ កូនស្រីខ្លួនឯង ព្រោះច្រឡំថាជាចោរ