ក្លិបអ្នក មានបុណ្យ Barcelona យកឈ្នះក្លិប Real Betis ក្នុងលទ្ធផល ៤-០

អេស្ប៉ាញ៖ កាលពីរាត្រីយប់មិញនេះ ក្លិប Barcelona  បានលត់ក្លិប Real Betis មិនឲ្យតដៃរួច ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋាន Camp Nou។

គ្រាប់បាល់ដំបូង របស់ក្លិប Barcelona ជាគ្រាប់បាល់ អនហ្កោល Heiko Westermann  នៅនាទី២៩ និងគ្រាប់បាល់ទី២ ស្វែងរកបានដោយកីឡាករឆ្នើម Lionel Messi នៅនាទី៣៣ ។ ការប្រកួតដ៏ក្តៅសាច់នេះ ក្លិបអ្នកមានបុណ្យ Bacelona នៅតែបន្តរកគ្រាប់បាល់ ដោយកីឡាករ Luis Suarez  នៅនាទី៤៦ និងនាទី ៨៣ ។

លទ្ធផលនេះដែរ នៅតែធ្វើឲ្យក្លិបអ្នកមានបុណ្យ Bacelona ឈរលើកំពូលតារាងក្នុងក្របខណ្ឌ Liga BBVA ដោយមានពិន្ទុក្នុងដៃ ៣៨ ក្នុងចំណោម១៦ ប្រកួត ៕

ទស្សនាវីដេអូដូចខាងក្រោមនេះ៖

ក្លិបអ្នក មានបុណ្យ Barcelona យកឈ្នះក្លិប Real Betis ក្នុងលទ្ធផល ៤-០