អគ្គិភ័យកំពុង ឆាបឆេះ ផ្ទះអ្នកធ្វើកុងម៉ាលក់ នៅម្តុំផ្សារអូរឬស្សី

ភ្នំពេញ៖ អ្នកដែលផលិតកុងម៉ាលក់ នៅម្តុំផ្សារអូឬស្សី ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះចាក់សោរចោល ដែលហេតុការនេះកើតឡើងនៅម៉ោង ១០៖៥៥នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៩៥ ជាន់ទី៣ ផ្លូវលំលេខ១០៩ ក្រុម៣៤ ភូមិ៦ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា។

សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះនេះ ឈ្មោះ ចែហួយ មានមុខរបរផលិតកុងម៉ា លក់ នៅម្តុំផ្សារអូឬស្សី ពុំមានអ្នកណាម្នាក់ដឹងច្បាស់ថា ករណីអគ្គិភ័យនេះ បង្កឡើងដោយសារអ្វីនោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា មុនពេល កើតហេតុ ម្ចាស់ផ្ទះបានចាក់សោរទ្វាចោរ ចេញទៅក្រៅអស់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កម្លំាងសមត្ថកិច្ចកំពុងអន្តរាគមន៍ ក្នុងការជួយពន្លត់ ហើយរថយន្តពន្លត់ អគ្គិភ័យ ជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅទីតាំងនៃការឆាបឆេះនេះ៕