​Mathieu Debuchy អាច​នឹង​ចាក់​ចេញពី Arsenal

​កីឡា​៖​អ្នកចាត់ការ​ទូទៅ​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​និយាយថា  ខ្សែបម្រើ​ស្លាប​កីឡាករ Mathieu Debuchy អាច​នឹង​ចាក់​ចេញពី Arsenal ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខនេះ​។ 

​    ​កីឡាករ​សញ្ជាតិ​បារាំង​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​និយាយថា រូបលោក​បាន​ចុះ​កុងត្រា​ជំនួស​តំណែង​របស់​កីឡាករ Bacary Sagna កាលពី​រដូវ​កាល​មុន ប៉ុន្តែ​អាជីព​របស់គាត់​មិន​ទទួលបាន​ជោគជ័យ​ទេ​នៅក្នុង​ក្លិប​កាំ​ភ្លើ​ធំ​ដោយសារតែ​របួស ហើយ​បច្ចុប្បន្ន​តំណែង​របស់លោក​ត្រូវ ជំនួស​ដោយ​កីឡាករ​យុវជន​ក្រោម​២១​ឆ្នាំ​របស់​អេ​ស្ប៉ា​ញ​គឺ​កីឡាករ Hector Bellerin​។​

​    ​Debuchy បន្តទៀតថា រូបលោក​បាន​ចូល​លេង​ឲ្យ​ក្រុម​បាន​ចំនួន​៩​លើក​នៅ​រដូវ​កាល​នេះ​ក្នុង ក្របខណ្ឌ Premier League ចាប់តាំងពី​ខែវិច្ឆិកា​កន្លងមក កត្តា​ទើប​ធ្វើ​ឲ្យ​លោក​ចង់​ចេញពី Arsenal នៅ​ខែម​ករានេះ គ្រា​បច្ចុប្បន្ន​កំពុងតែ​ផ្លាស់ប្តូរ​ទម្រង់​ដើម្បី​ចូលរួម​ជាមួយ ក្រុម​ជម្រើសជាតិ​បារាំង​ក្នុងការ​ប្រកួត Euro 2016​នាពេល​ខាងមុខនេះ​។ 

​    ​គួរ​បញ្ជាក់ថា កីឡាករ​ខ្សែបម្រើ Mathieu Debuchy បាន​ផ្លាស់​ពី​ក្លិប Newcastle United មកកាន់​ក្លិប Arsenal កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​ពលកម្ម​១២​លាន​ផោន និង​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លិប​បានតែ​១​គ្រាប់​ប៉ុណ្ណោះ​៕ 

​Mathieu Debuchy អាច​នឹង​ចាក់​ចេញពី Arsenal