Girl’s Generation ច្រៀង​ភ្លាត់ស្នៀត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី KBS Music Festival 2015 (​មាន​វីដេអូ​)​

កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​សមាជិក​ក្រុម Girl’s Generation ដ៏​មានប្រជាប្រិយភាព​វ័យ ២៤ ឆ្នាំ​នាង Seohyun បានធ្វើ​ឲ្យ​មានកំ​ហុង​ឆ្គង​មួយ​នៅក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី 2015 KBS Music Festival របស់​ប៉ុស្តិ៍​ទូរទស្សន៍ KBS ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​កំហុសឆ្គង​បន្តិចបន្តួច​របស់​ស្រី​ស្អាត Seohyun នេះ​មិនមាន​ពាក្យរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​បន្តិច​ណា​ម្នាក់​ឡើយ ផ្ទុយទៅវិញ​បែ​ជាមាន​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់​ថែម​ទៀតផង ។​

Girl’s Generation ច្រៀង​ភ្លាត់ស្នៀត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី KBS Music Festival 2015 (​មាន​វីដេអូ​)​

យោងតាម​គេហទំព័រ allkpop ដែល​បាន​ចុះផ្សាយ​ទាក់ទង​អំពី​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា តារាចម្រៀង​ស្រី​មុខស្រស់ Seohyun បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ តារាចម្រៀង និង​ជាត​ន្រី្ត​ករ​ជើងចាស់​វ័យ ៦១ ឆ្នាំ លោក Kim Chang Wan នៅក្នុង​ការប្រគំ​តន្ត្រី​ដ៏​ធំ «2015 KBS Music Festival» របស់​ទូរទស្សន៍ KBS ដោយនៅ​ក្នុងឱកាស​នោះ​ស្រី​ស្អាត Seohyun បាន​ជ្រើស​យក​បទ «Memory Below the Window» ដែលជា​បទ​ពី​សម័យមុន​យកមក​ច្រៀង​រួមគ្នា​ជាមួយ​លោក Kim Chang Wan ។

Girl’s Generation ច្រៀង​ភ្លាត់ស្នៀត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី KBS Music Festival 2015 (​មាន​វីដេអូ​)​

នៅពេលដែល​ចាប់ផ្តើម​ច្រៀង​ចម្រៀង​មួយ​បទ​នេះ Seohyun បាន​ព្យាយាម​ធ្វើ​យ៉ាង​ល្អ ប៉ុន្តែ​ពេល​ច្រៀង​ចប់​មួយ​វគ្គ​ដំបូង ហើយ​ចូលដល់​វគ្គ​ទី​ពីរ នាង​ចាប់ផ្តើម​ភ្លេច​ផា​រ៉ូ​លប​ទ​ចម្រៀង​នោះ​ប្រហែល​រយៈពេល ៣០​វិនាទី ដោយ​ក្នុងពេលនោះ​នាង​គ្រាន់តែ​គ្រហឹម​ឲ្យ​ត្រូវ​តាម​ចង្វាក់ភ្លេង​ប៉ុណ្ណោះ ដោយ​ភ្នែក​ងាក​ទៅរក​ជំនួយ​ពី​លោក Kim Chang Wan ។

Girl’s Generation ច្រៀង​ភ្លាត់ស្នៀត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី KBS Music Festival 2015 (​មាន​វីដេអូ​)​

នេះ​ជា​លើកទីមួយ​ហើយ​ដែល​តារា​ស្រី​ក្នុង​ក្រុម​ចម្រៀង​ដ៏​ធំ​របស់​ផលិតកម្ម SM Entertainment មក​បកស្រាយ​បទ​ចម្រៀង​ពី​សម័យមុន​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំឆ្នាំ ដោយ​អាច​និយាយបានថា​នាង​មិនទាន់មាន​បទពិសោធន៍​ក៏​ថា​បាន ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ចំពោះ​កំហុសឆ្គង​នេះដែរ​នាង​បាន​កែសម្រួល​ទាន់ពេលវេលា ដោយ​បន្ទាប់ពី​បានឮ​សំឡេង​បន្ទ​របស់លោក Kim Chang Wan ។

Girl’s Generation ច្រៀង​ភ្លាត់ស្នៀត​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី KBS Music Festival 2015 (​មាន​វីដេអូ​)​

ភ្លាមៗ​នោះដែរ​នាង​ចាប់ផ្តើម​ចងចាំ​ផា​រ៉ូ​ល​ឡើងវិញ ហើយក៏​បន្ត​បទ​ចម្រៀង​មួយ​បទ​នោះ​រហូតដល់​ចប់​បាន​យ៉ាង​ល្អ​បំផុត ដែល​អាច​ទាក់ទាញ​ទឹកចិត្ត​របស់​អ្នកគាំទ្រ​ទាំងអស់​នៅក្នុង​ឱកាស​នោះ​ឲ្យ​ងាក​មក​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ឡើយ ដោយ​អ្នកគាំទ្រ​ទាំង​នោះបាន​និយាយថា «​នេះ​ជា​កំហុសឆ្គង​មួយ​របស់ Seohyun ដែល​គួរ​ឲ្យ​ស្រលាញ់​បំផុត​» ៕ (​ប្រភព ឡូ​លី​ប៉ប​) កុសល​