សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

​ដំណឹង​លែងលះ​ប្តី​របស់​តារា​សម្តែង និង ជា​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​របស់​ប៉ុស្តិ៍​បាយ័ន សុខ សោមា​វ​ត្តី នៅតែ​ជា​ចម្ងល់​របស់​មហាជន និង ក្លាយជា​ចំណុច​ដ៏​រសើប​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ផ្សេងៗ ដែល​ចង់ដឹង​ពី​រឿងនេះ ដែល​ព័ត៌មាន​នេះ ចាប់ផ្តើម​លេចឮ​ឡើង​តាំងតែ​ពី​នាង​ទើបនឹង​វិល​មកកាន់​អាជីព​ជា​​អ្នក​សម្តែង​នេះ​សារជាថ្មី​មកម្ល៉េះ ក្រោយពី​សម្រាលកូន​រួច​។

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

​ប្រហែល​វា​ជា​រឿង​ដែល​ស៊ាំ​ដដែល​ចំពោះ​រូបនាង​ពេក សម្រាប់​ព័ត៌មាន​ដែល​បោក​ផ្ទប់​មកលើ​ជីវិត​គ្រួសារ​នាង នាពេល​កន្លងមក រហូតដល់​ថ្នាក់​នាង​លែង​ចង់​ហើបមាត់​ឆ្លើយ​សំណួរ​ទៅកាន់​អ្នកសារព័ត៌មាន​អំបី​បញ្ហា​នេះ ដែល​កន្លងមក​នាង​បានត្រឹមតែ​ព្រលយ​ពាក្យ​ថា «​មិនបាន​លែង​គ្នា​លែង​» «​មិន​ខ្វល់​» ប៉ុន្តែ​គ្រប់​សកម្មភាព និង ពាក្យសម្តី​ដែល​នាង​បានបង្ហាញ​ចេញ​ឱ្យ​សាធារណៈ​បានឃើញ គឺ​នាង​ពិតជា​គួរឱ្យ​សង្ស័យថា​បាន​លែងលះ​ប្តី​ពិតប្រាកដ​មែន​។

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

​ព័ត៌មាន​នៃ​ការ​លែងលះ​នៅ​ក្តៅ​ងំ ឯ​ជីវិត​ឯកជន​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ​ក៏​ចេះតែ​កាក់កប បើ​និយាយ​ពី សោមា​វ​ត្តី វិញ​ក្រោយពី​ហក់​ចូលក្នុង​វិស័យ​ភាពយន្ត​ពេញទំហឹង គឺ​នាង​គ្រង​ដំណែង​ជា​តួឯក​ជា​បន្តបន្ទាប់ ឯមុខ​ជំនួញ​​គ្រឿងសម្អាង​របស់​នាង​ក៏​ដំណើរ​ទៅមុខ​យ៉ាង​រលូន ហើយ​បើ​និយាយ​ពី​ប្តី​របស់​នាង ទូច ដា​ណា​រ៉ា ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​នោះ​វិញ គឺ​រឹតតែ​កាក់កប​ក្នុង​ជីវិត​ការងារ​ទៅទៀត ព្រោះតែ​​ថ្មីៗ​នេះ លោក​ត្រូវ​បានប្រកាស​តែងតាំង​ជា​ស្នងការរង​ខេត្តមណ្ឌលគិរី ដែល​បាន​ប្តូរ​តំណែង​ពី​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ឡើង​ទៅជា​វរសេនីយ៍ឯក ​(​ស័ក្តិ​៤​កន្លះ​ឡើង​ស័ក្តិ​៥) ​។​

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

​បើទោះបីជា​នាង​នៅតែ​ប្រកាន់​ជំហរ​មិន​ចង់​និយាយ​បរិយាយ​ពី​រឿង​ដែល​លេច​ឮថា​បែកបាក់​គ្រួសារ ហើយក៏​មិន​​ខ្វល់​ពី​រឿង​បែប​ប្តី​នេះ​ក៏ដោយ ក៏​មហាជន​នៅតែ​ទូច​ចង់ដឹង​ពី​រឿងនេះ ហើយ​សូម​សំណូមពរ​ឱ្យ សោមា​វ​ត្តី ធ្វើការ​បកស្រាយ​ឱ្យបាន​ច្បាស់​ដើម្បីឱ្យ​ទស្សនិកជន​បាត់​ចម្ងល់​ពី​រឿងនេះ​ផងដែរ​៕ ភូមិន្ទ​
សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​

សុខ សោមា​វ​ត្តី ស្រពេចស្រពិល​រឿង​លែង​ប្តី​