​បេះដូង​ល្អ អាច​លោត​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​នាទី​?

​ចំណេះដឹង​៖​ជា​មធ្យម​ចង្វាក់បេះដូង​របស់​មនុស្ស​ពេញវ័យ គឺ​ស្ថិតនៅ​ចន្លោះ​ពី ៧០ ទៅ ៧៥​ដង ក្នុង​មួយ​នាទី​។ ចំពោះ​កុមារ គឺមាន​ចង្វាក់បេះដូង​លោត​ញាប់​ជាង​កម្រិត​នេះ គឺ​រវាង ៨០ ទៅ ៩០​ដង ដោយ​អាស្រ័យទៅលើ អាយុ​របស់​ពួកគេ​។​កាលបើ​ពួកគេ​កាន់តែ​ក្មេង​វ័យ នោះ​ចង្វាក់បេះដូង​របស់​ពួកគេ គឺ​កាន់តែ​ញាប់​។ ជាទូទៅ​មនុស្ស​ស្រី មាន​ចង្វាក់បេះដូង​លោត​ញាប់​ជាង បុរស​បន្តិច​៕

​បេះដូង​ល្អ អាច​លោត​បាន​ប៉ុន្មាន​ដង​ក្នុង​មួយ​នាទី​?