Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?


Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?

Old Trafford កីឡដ្ឋាន​របស់​ក្រុម​ Manchester United គឺ​ជា​កីឡដ្ឋាន​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត​ សម្រាប់​អ្នក​ទស្សនា​ការ​ប្រកួត​បាល់ទាត់ បើ​​ប្រៀប​ធៀប​ទៅ​នឹង​កីឡដ្ឋាន​ក្រុម​​មក​​លីក​ទាំង​៤​​នៅ​អង់គ្លេស ចំនួន​៩២​ក្រុម។

 

Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?

 

ក្រុម​ Man Utd របស់​លោក​ Louis van Gaal ​បាន​ធ្លាក់​ទម្រង់​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​ Premier League រដូវ​កាល​នេះ ខណៈ​ដែល​៦​ប្រកួត​ក្នុង​លីក​ចុង​ក្រោយ​ ពុំ​ទាន់​ឈ្នះ​សោះ និង​ស្ថិត​នៅ​លេខ​៦។ តាំង​ពី​​បើក​រដូវ​កាល​មក​ Man Utd ប្រកួត​នៅ​ Old Trafford ក្នុង​លីក ​មាន​គ្រាប់​បាល់​តែ​១៣​គ្រាប់​ទេ ក្នុង​នោះ ស៊ុត​ចូល​គេ​១០ គេ​ស៊ុត​ចូល​វិញ​៣​គ្រាប់ ហើយ​នេះ​ជា​ចំនួន​គ្រាប់​បាល់​ដ៏​តិច​បំផុត ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា គួរ​ឲ្យ​ធុញ​ទ្រាន់។

 

យ៉ាងណា​មិញ បើ​ក្រឡេក​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​កន្លង​មក​របស់​ក្រុម​អង់គ្លេស​​ដែល​លេង​នៅ​ Premier League និង​លីក​លំដាប់​ក្រោមៗ​៣​ផ្សេង​ទៀត​ ឃើញ​ថា​​កីឡដ្ឋាន​ Old Trafford មាន​គ្រាប់​បាល់​តិច​ជាង​គេ​បង្អស់​ ស្ថិត​នៅ​ចំណាក់​ថ្នាក់​បាត​តារាង​​លេខ​៩២ ក្នុង​ចំណោម​ក្រុម​អង់គ្លេស​​ចំនួន​៩២។

 

Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?

 

Old Trafford ​​ជា​កន្លែង​​គួរ​ឱ្យ​ធុញ​​បំផុត​ សម្រាប់​ទស្សនា​ការ​ប្រកួត?

 

​បើ​ប្រៀប​ទៅ​នឹង​ជំនាន់​អ្នកចាត់ការ​ Sir Alex Ferguson ​ដឹក​នាំ​រដូវ​កាល​២០១២-១៣ ក្រុម​បិសាច​ក្រហម​ លេង​តែ​​​៤​ប្រកួត​ ​អាច​រក​បាន​១៣​គ្រាប់​ក្នុង​ដី​ខ្លួន​ឯង ស្មើ​នឹង​ចំនួន​​គ្រាប់​បាល់​ពាក់​កណ្ដាល​រដូវ​កាល​​របស់​​ក្រុម​ Man Utd បច្ចុប្បន្ន៕

 

-ចុចអាន៖ Henry ​ថា​មូលហេតុ​ Man Utd ​ដុនដាប ដោយសារ​ Van Gaal មិន​យល់​ច្បាស់​ពី​ក្រុម

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត
ប្រភព៖ dailymail