ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​៩០%​ដោយសារ​ទុយ​ស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់​ចេញទៅ ធ្វើការ​បាត់​

ខេត្តកំពង់ឆ្នាំង​៖ ផ្ទះ​ឈើ​មួយ​ខ្នង​របស់​កម្មករ​មន្ទីរ​សាធារណការ​ខេត្ត​ម្នាក់ ត្រូវបាន​ភ្លើង​ ​ឆេះ​អស់​៩០% ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​មកដល់ ជួយ​ពន្លត់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ទ្រា​ត្បូង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀ រ ដោយសារ​ការ​ទុស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់ ចេញទៅ​ធ្វើ​ការបាត់​។​ ​ ​

មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​ស្រែ​ថ្មី​បានអោយដឹងថា​៖ ម្ចាស់ផ្ទះ​រងគ្រោះ​អគ្គីភ័យ​នេះ​ ​មានឈ្មោះ លន់ ផន អាយុ​៥៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជួន សុ​ភី អាយុ​៥២​ឆ្នាំ មានកូន​ក្នុងបន្ទុក​ ៥​នាក់ ស្រី​២​នាក់​។ ពួគគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ គឺជា​កម្មករ​បោសសំអាត​ថ្នល់​របស់​មន្ទីរ​ ​សាធារណៈការ​ខេត្តកំពង់ឆ្នាំង​។

​ការខូចខាត ផ្ទះ​ខាងលើនេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ដំបូល​ក្បឿង ជញ្ជាំង​ស​ង្ក័​សី ក្រាល​ក្តារ បាន​ឆេះ​អស់​៩០% ទ្រព្យសម្បត្តិ​ខូចខាត​ឆេះ​អស់ប្រាក់​ជាង​មួយ លាន​រៀល អង្ករ​១០០​គីឡូក្រាម និង​របស់​ប្រើប្រាស់​សម្លៀកបំពាក់​មួយ​ចំនួន​ធំ​ទៀត​។​

លោក លន់ ផន ជា​ម្ចាស់​បាន​និយាយ​អោយដឹងថា​៖ មុនពេល​ចេញទៅ​ធ្វើការ​២ នាក់​ប្តី​ប្រពន្ធ​នៅមុន​ម៉ោង​៦​ព្រឹក គាត់​បាន​ផ្តាំ​អោយ​កូនស្រី បិទ​បារ៉ែត​ភ្លើង​ក្នុងផ្ទះ​ផង​មុន​ទៅធ្វើ​ការ​នៅ​រោងចក្រ ប៉ុន្តែ​មិនដឹងថា​កូនស្រី​គាត់​បាន​បិទ​បារ៉ែត​ភ្លើង​ក្នុងផ្ទះ​ដែរ ឬ​អត់​នោះទេ​។​នៅក្នុងពេល​ភ្លើង​ឆេះ​ផ្ទះ​គឺ​អ្នកជិតខាង​បានឃើញ​ភ្លើង​ឆេះ​ចេញ​មកពី​ជញ្ជាំង​កុង​ផ្លា​កេ នៅ​កណ្តាល​ផ្ទះ ចំណុច​បារ៉ែត​ភ្លើង​តែម្តង គឺ​ឆេះ​លឿន​ណាស់ អ្នកស្រុក​ជួយ​ពន្លត់​ដែរ​តែ​ពន្លត់​មិន​ឈ្នះ​ឡើយ​។​

សមត្ថកិច្ច​បានអោយដឹង​ថា​៖ ការឆេះ​ផ្ទះ​នេះ​បណ្តាលមកពី​ការ​ទុយ​ស្សេ​ខ្សែ​ង​ភ្លើង ​នៅ​កណ្តាល​ផ្ទះ ហើយ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្ត បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ទឹក​២​រថយន្ត ទើប​គ្រប់គ្រង​ស្ថានភាព នេះ​បាន ប៉ុន្តែ​ផ្ទះ​ជនរងគ្រោះ​បាន​ឆេះ​អស់​៩៥​ភាគរយ​ទៅហើយ​៕ រិ​ទ្ធិ ជ័យ​ ​ ​ ​

KA-31-12-2015-01 KA-31-12-2015-02 KA-31-12-2015-03 KA-31-12-2015-04 KA-31-12-2015-05