បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​

​នៅ​ក្រុង​តាខ្មៅ​មាន​ករណី​បុរស ដែលជា​ជនអនាថា​ម្នាក់​ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ទៅនឹង​ចែង​ដុំថ្ម បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤​និង​១៥​នាទី​ទៀបភ្លឺ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ មិត្ត សំអាង ហៅ បា​ប៊ូ ភេទ ប្រុស អាយុ​ប្រហែល ៣៤​ឆ្នាំ (​ជនអនាថា​) មុខរបរ កម្មករសំណង់​។ សមត្ថកិច្ច​បានទទួលព័ត៌មាន​ថា មាន​បុរស​ម្នាក់​ដេកស្លាប់​នៅ​ចំណុចកើតហេតុ​ខាងលើ​។ បន្ទាប់មក​កម្លាំង​ជំនាញ​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ ជនរងគ្រោះ​មាន​ស្លាកស្នាម​បែក​ក្បាល​ខាងក្រោយ​ប្រវែង ០៦​សង់ទីម៉ែត្រ បណ្ដាល​ឲ្យ​ហូរឈាម​ចេញពី​ខ្លួនប្រាណ​អស់ ហើយក៏​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​នោះ​តែម្ដង​។​

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​

​តាម​ការបំភ្លឺ​ពីសា​ក្សី​ជុំវិញ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជាម​នុស្ស​ចូលចិត្ត​ផឹកស្រា​ស្រវឹង​ជាប្រចាំ ហើយ​ពុំដែល​មានទំនាស់​ជាមួយ​អ្នកណា​ឡើយ លុះ​រូបគេ​បាន​ដើរ​មកដល់​កន្លែងកើតហេតុ​ក៏​ដួល​បោក​ក្បាល​ទៅនឹង​ដុំថ្ម​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង ។​កាលពី​ដំបូង គេ​នាំគ្នា​សន្និដ្ឋានថា មាន​គេ​លួច​ធ្វើឃាត ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើ​កោសល្យវិច័យ ទើប​ដឹងថា ជនរងគ្រោះ​បង្កឡើង ដោយ​ខ្លួនឯង​។

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​
សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយ​ការ រអិលដួល បោក​ក្បាល​ទៅក្រោយ បណ្តាល​ឲ្យ​ស្លាប់ ក្រោយ​ពេលដែល​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​អាជ្ញាធរ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុទ្ធ គឹម​សឿន​

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​

បុរស​អនាថាម្នាក់ ស្រវឹងស្រា​ដើរ​ដួល​បោក​ក្បាល​ស្លាប់​