របៀប​បំលែង​វីដេអូ​ក្នុង YouTube ជា​ខារ៉ាអូខេ​សម្រាប់​ច្រៀង​លេង​ដោយ​បិទ​សម្លេង​អ្នក​ច្រៀងបាន

កាលពីសប្តាហ៍មុន ខេមបូ បានធ្វើ បទបង្ហាញ អំពីឧបករណ៍ ច្រៀងខារ៉ាអូខេ ដ៏តូចច្រឡឹងមួយ សម្រាប់ច្រៀងលេង នៅផ្ទះ។ ហើយសម្រាប់ ថ្ងៃនេះវិញ​ យើងនឹងបង្ហាញ មិត្តអ្នកអាន ទាំងអស់គ្នា អំពី របៀបបំលែង វីដេអូក្នុង YouTube ជាខារ៉ាអូខេ វិញម្តង សម្រាប់ច្រៀងលេង ដោយបិទសម្លេង អ្នកច្រៀងចោល។

របៀប​បំលែង​វីដេអូ​ក្នុង YouTube ជា​ខារ៉ាអូខេ​សម្រាប់​ច្រៀង​លេង​ដោយ​បិទ​សម្លេង​អ្នក​ច្រៀងបាន

ចំពោះវិធីសាស្រ្ត ដើម្បីបំលែង បាននោះ គឺជាដំបូង អ្នកទាំង អស់គ្នា ត្រូវតែ ប្រើប្រាស់ កម្មវិធី VLC សម្រាប់ ចាក់ចម្រៀង ហើយវិធីនេះ អនុវត្ត បានតែលើ កុំព្យូទ័រប៉ុណ្ណោះ ម្យ៉ាងទៀត កុំព្យូទ័រ របស់អ្នក ក៏ត្រូវមាន អ៊ីនធើណេត ដែលមានល្បឿន ផងដែរ ដើម្បីចាក់ ខារ៉ាអូខេ បានរលូន មិនទាក់។

របៀបបំលែង៖

  • ដំបូង អ្នកត្រូវ តម្លើងកម្មវិធី ចាក់វីដេអូ VLC ជាមុនសិន ទាញយក តាមតំណរនេះ រួចតម្លើងវា
  • បន្ទាប់មកសូម ចូលទៅកាន់ YouTube រួចស្វែងរក ចម្រៀងមួយបទ (ត្រូវតែជា ចម្រៀង ខារ៉ាអូខេ ដែលមាន អក្សររត់ ពីក្រោម ដូចជាបទ ដែលកូពី ចេញពីឌីស)
  • សូមធ្វើការចម្លងតំណរ (Copy Link) របស់បទចម្រៀងនោះ
  • បន្ទាប់មក សូមចូលទៅកាន់ កម្មវិធីចាក់ វីដេអូ VLC > រួចចុច លើពាក្យ Media > ជ្រើសរើសពាក្យ Steam > ចុចត្រង់ពាក្យ Network > សូមធ្វើការ ចម្លងតំណរ (Paste Link) នៃបទចម្រៀងនោះ ចូលក្នុងប្រអប់ Please enter a network URL > បន្ទាប់មកសូម ចុចពាក្យ Play > នោះវានឹង ចាក់បទចម្រៀង ដែលយើង បានចម្លងមក
  • បន្ទាប់មកសូមធ្វើការចុច Mouse ខាងស្តាំ > រួចជ្រើស យកពាក្យ Audio > Stereo Mode > Left
  • នោះអ្នកនឹងលែងលឺសម្លេង អ្នកចម្រៀង ហើយលឺតែ ភ្លេងប៉ុណ្ណោះ

បញ្ជាក់៖ សូមជ្រើសរើសចម្រៀងណា ដែលជាលក្ខណៈ Stereo បើអ្នកជ្រើសរើស ចម្រៀងជា លក្ខណៈ Mono គឺវាមិន ដំណើរការទេ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

រីករាយក្នុងការច្រៀងលេងកំសាន្ត ក្នុងថ្ងៃ​ ឈប់សម្រាក ថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល 2016 នេះទាំងអស់ គ្នាណា ហើយប្រសិនបើ មានចម្ងល់ អ្វីមួយ អាចសួរ មកកាន់ គេហទំព័រ យើងខ្ញុំបាន! ពួកយើង រីករាយនឹង ដោះ ស្រាយជូន ជានិច្ច!!!

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
  • ដោយ: Samphas
  • 1:52 PM, 31 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ