កសិករវ័យ ២០ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន លើបង្គោលភ្លើង កំពស់ជិត២០ម៉ែត្រ

ព្រៃវែង៖ កសិករវ័យប្រមាណ ២០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងក សម្លាប់ខ្លួនលើបង្គោលភ្លើង កំពស់ប្រមាណ១៨ម៉ែត្រ នៅម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅកណ្តាលវាលស្រែ ក្នុងភូមិ បន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៌ ខេត្តព្រៃវែង។

បើតាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះបានចងក សម្លាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក៏ព្រោះពេលនោះ ក្រុមគ្រួសារ បានបាត់កូនប្រុសរបស់ខ្លួន ដែលបានចេញពីផ្ទះ តាំងពីម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ។

អ្នកភូមិបានបន្តទៀតថាជនរងគ្រោះឈ្មោះ មឿន ហ៊ួយ ភេទប្រុស អាយុ២០ឆ្នាំ ជាកសិករនៅភូមិបន្លិច ជនរងគ្រោះ បានចងក និងខ្សែគោពណ៌ខ្មៅ ប្រវែង២ម៉ែត្រ មូលហេតុខឹងនិងតូចចិត្ត រឿងបងប្អូនស្តីឲ្យស្រវឹងរាល់ថ្ងៃ៕

កសិករវ័យ ២០ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន លើបង្គោលភ្លើង កំពស់ជិត២០ម៉ែត្រ
កសិករវ័យ ២០ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន លើបង្គោលភ្លើង កំពស់ជិត២០ម៉ែត្រ
កសិករវ័យ ២០ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន លើបង្គោលភ្លើង កំពស់ជិត២០ម៉ែត្រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត