អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលស្ថិតផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោងប្រមាណ១១ ថ្ងៃទី៣១ ខែធ្នូនេះ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ អាជ្ញាធរបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ទៅជួយអន្តរាគមន៍ ហើយចំពោះមូលហេតុ នៃការឆាបឆេះនៅ មិនទាន់ដឹងនៅឡើយទេ ។ ដោយ ឡែក ការខូចខាតទ្រព្យសម្បតិ្ត ក្នុងផ្ទះក៏មិនទាន់ដឹងច្បាស់ នៅឡើយទេ។

ដោយឡែក ស្របពេលជាមួយគ្នានេះដែរ ក៏មានអគ្គិភ័យឆេះ នៅមួយកន្លែងទៀត ពោលគឺនៅឯម្តុំផ្សារអូរឬស្សី៕

ភ្នំពេញ៖ អ្នកដែលផលិតកុងម៉ាលក់ នៅម្តុំផ្សារអូឬស្សី ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះចាក់សោរចោល ដែលហេតុការនេះកើតឡើងនៅម៉ោង ១០៖៥៥នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៩៥ ជាន់ទី៣ ផ្លូវលំលេខ១០៩ ក្រុម៣៤ ភូមិ៦ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា។

សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះនេះ ឈ្មោះ ចែហួយ មានមុខរបរផលិតកុងម៉ា លក់នៅម្តុំផ្សារអូឬស្សី ពុំមានអ្នកណាម្នាក់ដឹងច្បាស់ថា ករណីអគ្គិភ័យនេះ បង្កឡើងដោយសារអ្វីនោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា មុនពេល កើតហេតុ ម្ចាស់ផ្ទះបានចាក់សោរទ្វាចោរ ចេញទៅក្រៅអស់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កម្លំាងសមត្ថកិច្ចកំពុងអន្តរាគមន៍ ក្នុងការជួយពន្លត់ ហើយរថយន្តពន្លត់ អគ្គិភ័យ ជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅទីតាំងនៃការឆាបឆេះនេះ៕

អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
ទិដ្ឋភាពអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឯខាងក្រោយព្រះបរមរាជវាំង

អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងខុសៗគ្នា កាលពីម៉ោងជាង១១ ព្រឹកមិញនេះ!
ទិដ្ឋភាពអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំផ្សារអូរឬស្សី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត