បាឡែន ឆ្លងភ្លើងបណ្តាលឲ្យ ឆេះសល់ តែគ្រឿងឆ្អឹង សំណាងអ្នកបើក និងអ្នកជិះ៦នាក់ មិនរងគ្រោះ

ភ្នំពេញ៖ រថយន្តកាមរីបាឡែន មួយគ្រឿងពណ៌ទឹកប្រាក់ ដែលជារថយន្តលក្ខណ:គ្រួសារ មានមនុស្សចាស់ និងក្មេង៦នាក់ ត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ នៅវេលាម៉ោង ជិត៩ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅតាមផ្លូវ ចុះពីស្ពានលីយ៉ុងផាត់ ទៅត្រើយខាងកើត សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បើទោះបីរថយន្តពន្លត់អគ្គិភ័យ បានទៅជួយបាញ់ពន្លត់ក៏ដោយនោះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ត្រូវភ្លើងឆេះពីផ្នែកខាងមុខ ដែលគេសង្ស័យថាឆ្លងចរន្តភ្លើង បណ្តាលឲ្យមានផ្សែងហុយ និងអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះអ្នកបើករថយន្ត និងអ្នកជិះទាំងចាស់ ទាំងក្មេង ចំនួន៦នាក់ បាននាំគ្នាចុះចេញពីរថយន្ត ហើយប្រមូលយកឥវ៉ាន់ ចេញក្រៅរថយន្តដោយសុវត្ថិភាព៕

បាឡែន ឆ្លងភ្លើងបណ្តាលឲ្យ ឆេះសល់ តែគ្រឿងឆ្អឹង សំណាងអ្នកបើក និងអ្នកជិះ៦នាក់ មិនរងគ្រោះ
បាឡែន ឆ្លងភ្លើងបណ្តាលឲ្យ ឆេះសល់ តែគ្រឿងឆ្អឹង សំណាងអ្នកបើក និងអ្នកជិះ៦នាក់ មិនរងគ្រោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត